Search for Job Here
Go Back
មានដឹងអត់ថា
កន្លែងដែលអ្នកអង្គុយធ្វើការ និងបរិយាកាសការងារគឺ
មានឥទ្ធិពលដល់លទ្ធផលការងាររបស់អ្នក។ បើតុរបស់អ្នកគ្មានសណ្ដាប់ធ្នាប់របៀបរៀបរយ
ការធ្វើការរបស់អ្នកក៏អាចនឹងរញ៉េរញ៉ៃទៅតាមនោះដែរ។
ទាំងនេះជាវិធីដែលអ្នកអាចរៀបចំតុធ្វើការដើម្បីជំរុញឲ្យលទ្ធផលការបានល្អប្រសើរជាងមុន។
១
សម្អាតតុឲ្យបានស្អាតមានរបៀប
ឧស្សាហ៍ជូតសម្អាត
Keyboard កុំព្យូទ័រនិងរៀបរបស់របរលើតុឲ្យមានរបៀប។
នោះវាស្ដែងចេញពីភាពស្រស់ស្អាត មានវិន័យ
ដែលជំរុញឲ្យអ្នកចង់អង្គុយធ្វើការជាងមុន។
២
បោះចោលរបស់ដែលឥតប្រយោជន៍
មើលលើតុមើល៍
តើមានរបស់អ្វីខ្លះដែលចាំបាច់ត្រូវប្រើជាប្រចាំ
ហើយរបស់ណាដែលគរជាគំនរឥតប្រយោជន៍។
រៀបចំទុកដាក់ឲ្យផុតពីលើតុបើវាមិនចាំបាច់ប្រើ
ដូច្នេះវាជៀសវាងបាននូវភាពស្មុគលើតុការងាររបស់អ្នក។
៣
រៀបចំអេក្រង់កុំព្យូទ័រ និងក្ដារចុចឲ្យដូចអ្នកស្រមៃចង់ប្រើម្ដងៗ
តើអ្នកចង់ចូលមកឃើញកុំព្យូទ័រ
និងក្ដារចុចមានរបៀបរបបបែបម៉េច? បើចង់ឃើញល្អមានរបៀប
ស្អាតបាតដូចនៅលើអ៊ីនធឺណិតជាដើម គួររៀបចំបែបនោះ។ ធ្វើដូចនេះ
ពេលចូលមកកាន់តុម្ដងៗអ្នកនឹងមានអារម្មណ៍ស្រលាញ់ ចង់ធ្វើការជាងមុន។
៤
ទុកដាក់របស់របរទៅតាមកន្លែង
សម្ភារៈប្រើប្រាស់គឺ
គួរមានកន្លែងជាក់លាក់ណាមួយសម្រាប់វា។
បែបនេះមិនត្រឹមតែងាយស្រួលរកពេលចង់ប្រើទេ
តែក៏មើលទៀតមានសណ្ដាប់ធ្នាប់ល្អផងដែរ។
៥
តាំងរបស់ដែលមានអត្ថន័យសម្រាប់អ្នក
រូបភាពសមុទ្រពណ៌ខៀវ
ធម្មជាតិខៀវស្រងាត់ រូបភាព រូបតាំង ដែលមានអត្ថន័យសម្រាប់អ្នក
ពេលអ្នកចូលមកអង្គុយម្ដងៗហាក់ដូចជាផ្សារភ្ជាប់
និងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ស្រស់បស់
និងមានគោលបំណងជាក់លាក់ដើម្បីសម្រេចការងារប្រចាំថ្ងៃ។