Search for Job Here
Go Back
ការបញ្ចូលបច្ចេកវិទ្យាទៅក្នុងបរិបទការងារបញ្ជាក់ថា
តម្រូវការជំនាញបច្ចេកវិទ្យាក្នុងរវាង ៥ ឆ្នាំខាងមុខគឺ មានខ្លាំង តែក៏បង្ហាញឲ្យឃើញពី
គម្លាតនៃជំនាញដូចគ្នា។ ៥០%
នៃនិយោជិតទាំងអស់ត្រូវការបណ្ដុះបណ្ដាលនូវជំនាញថ្មី។
ជំនាញដោះស្រាយបញ្ហា និងត្រឹះរិះពិចារណាឈរនៅលើគេជាជំនាញដែលនិយោជកចង់បណ្ដុះបណ្ដាលដល់បុគ្គលិកក្នុង
៥ ឆ្នាំទៅមុខ។ ដូចនេះ
ដើម្បីឈរជើងបានយូរអង្វែងក្នុងរបត់ការងារថ្មី
តម្រូវឲ្យអ្នកអភិវឌ្ឍនូវជំនាញគ្រប់គ្រងខ្លួនឯងមួយចំនួនរួមមាន
ភាពសកម្មលើការរៀនសូត្រថ្មីៗ ភាពអត់ធន់ ការគ្រប់គ្រងស្ត្រេស
និងភាពបត់បែនទៅតាមកាលទេសៈ។
បើយោងតាមទិន្នន័យរបស់បណ្ដាញសង្គម LinkedIn និងវេទិការៀនអនឡាញ Coursera បានបង្ហាញថា ជំនាញដែលចាំបាច់សម្រាប់ការងារនាអនាគតលើអាជីពថ្មីៗរួមមាន ម៉ាឃីតធីងលើផលិតផលឌីជីថល ឌីជីថលម៉ាឃីតធីង និងជំនាញទំនាក់ទំនងរវាងមនុស្ស និងម៉ាស៊ីន។អ្នកដឹកនាំធុរកិច្ចរហូតដល់ ៩៤ ភាគរយយល់ស្របលើការចាប់យកជំនាញថ្មីរបស់និយោជិត ដែលតួលេខនេះកើនឡើងខ្លាំងពីឆ្នាំ ២០១៨ ដែលមានត្រឹម ៦៥% ប៉ុណ្ណោះ។
បើតាមរបាយការណ៍ការស្ទង់យោបល់ការងារអនាគតបានវាយតម្លៃ អនាគតបានរកឃើញថា បុគ្គលិកប្រហែល ៤០ ភាគរយត្រូវការចាប់យកជំនាញថ្មីក្នុងរយៈពេល ៦ខែ ឬតិចជាងនេះ តែតួលេខនេះអាចខ្ពស់ជាងនេះសម្រាប់និយោជិតដែលធ្វើការក្នុងវិស័យសេវាកម្មអតិថិជន និងសុខាភិបាល។
សម្រាប់វិស័យហិរញ្ញវត្ថុ
និងថាមពលវិញ តួលេខនិយោជិតត្រូវការរៀនជំនាញបន្ថែមគឺ
អាចប្រើពេលលើសពី ៦ ខែ
ពីព្រោះវិស័យទាំងពីរនេះត្រូវការប្រើពេលច្រើនដើម្បីបង្ហាត់បង្ហាញ។
និយោជក ៣៩% ចង់ឲ្យការរៀនជំនាញថ្មីនេះធ្វើឡើងក្នុងស្ថាប័នផ្ទាល់
ខណៈលោកសាស្ត្រាចារ្យ Schwab បញ្ជាក់ថា
១៦% ត្រូវបំពេញបន្ថែមតាមរយៈវេទិការរៀនអនឡាញ និង ១១%
ទៀតគឺតាមអ្នកប្រឹក្សាខាងក្រៅ។
ការរាតត្បាតនៃជំងឺកូវីដ ១៩ បានពន្លឿនទំនោរចាប់យកជំនាញថ្មីនៅលើអនឡាញ ដោយចន្លោះពីខែមេសា ដល់ មិថុនាឆ្នាំ ២០២០ វេទិការៀនអនឡាញ Coursera ឃើញចំនួនអ្នករៀនលើវេទិការបស់ខ្លួនកើនឡើង ៤ ដង។ក្រឡេកមើលនិយោជកដែលផ្តល់ឱកាសរៀនតាមអនឡាញដល់បុគ្គលិកគឺ កើនឡើងរហូតដល់ ៥ ដង ហើយចំនួនអ្នកចុះឈ្មោះរៀនអនឡាញតាមកម្មវិធីរបស់រដ្ឋាភិបាលកើនដល់ ៩ ដង។
វេទិកាដដែលខាងលើបានរកឃើញដែរថា
ជំនាញដែលចាំបាច់បំផុតរួមមាន ទំនាក់ទំនង និងវប្បធម៌ការងារ
ជំនាញផលិតសរសេរមាតិកាផ្សព្វផ្សាយ និងជំនាញលក់
និងធ្វើទីផ្សារត្រូវការពេលត្រឹម ១ ទៅ ២ ប៉ុណ្ណោះដើម្បីរៀនឲ្យចេះ។
តែជំនាញទៅលើការអភិវឌ្ឍផលិតផល ទិន្នន័យ និងបញ្ញាសិប្បនិម្មិត (AI)
អាចត្រូវការពេលពី ២ ទៅ ៣
ខែ។
សរុបសេចក្ដីមក
បើទោះបីរបាយការណ៍ខាងលើអាចរករៀនបាននៅលើប្រព័ន្ធឌីជីថលក្ដី
និយោជិតត្រូវការពេលវេលាសមរម្យ
និងការគាំទ្រហិរញ្ញវត្ថុដើម្បីទទួលបានឱកាសទាំងនោះ៕