គ្រឹះស្ថានមីក្រូហិរវត្ថុ ណុង ហឹបហ្វាយនែន (ខេមបូឌា) ភីអិលស៊ី

Contact

0966692998

Email

phathya009@gmail.com

Headquarter

Phnom Penh

Industry

Bank &Finance

Overview

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន (ខេមបូឌា) គឺជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ធនាគារ ណុងហឹប ដែលមានទីស្នាក់ការកណ្តាល នៅប្រទេសកូរ៉េខាងត្បូង។ ធនាគារ ណុងហឹប ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦១ ធនាគារនេះមិនត្រឹមតែផ្តល់សេវាហិរញ្ញវត្ថុ តែប៉ុណ្ណោះទេ ប៉ុន្តែក៏បានដើរតួនាទីក្នុងការលើកកម្ពស់សុខុមាលភាពនៃវិស័យកសិកម្មនៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។

ធនាគារ ណុងហឹប ត្រូវបានទទួលស្គាល់ថា ជាស្ថាប័នហិរញ្ញវត្ថុ ដែលមានភាពជឿនលឿនបំផុតនៅជុំវិញពិភពលោកជាមួយនឹងកំណត់ត្រាប្រវត្តិសាស្ត្រ ពាក់កណ្តាលសតវត្សមកហើយ នៅក្នុងផ្តល់សេវាហិរញ្ញវត្ថុ។ ធនាគារនេះ បានពង្រីកប្រតិបត្តិការរបស់ខ្លួនទៅក្រៅប្រទេសតាមរយៈសាខាបរទេសនៅសហរដ្ឋអាមេរិក និងវៀតណាម ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅប្រទេសមីយ៉ាន់ម៉ា និងការិយាល័យតំណាងនៅក្នុងប្រទេសចិន និងឥណ្ឌា។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន(ខេមបូឌា) ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជានៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ដើម្បីបន្តប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បន្ទាប់ពីធនាគារ ណុងហឹប បានទិញភាគហ៊ុន ១០០% ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាមិក ភីអិលស៊ី។ បច្ចុប្បន្ននេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប កំពុងធ្វើប្រតិបត្តិការនៅ រាជធានីភ្នំពេញ និងខេត្តចំនួន៨ គឺខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត កែប ព្រះសីហនុ សៀមរាប និងកំពង់ធំ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប នឹងបន្តពង្រីកតំបន់ប្រតិបត្តិការរបស់ខ្លួនបន្ថែមទៀត នាពេលអនាគត។

Job Posted By គ្រឹះស្ថានមីក្រូហិរវត្ថុ ណុង ហឹបហ្វាយនែន (ខេមបូឌា) ភីអិលស៊ី