103 Announcement(s) available

Posted By

ATEC Biodigesters International

ATEC Biodigesters International

Member Since October 2020

Contact Info

lchhorn@atecbio.com
087707639

Company Location

View on Google Map

Announcement Description

អ្នកទំនាក់ទំនងអតិថិជនតាមទូរស័ព្ទ, និង បុគ្គលិផ្នែកលក់ប្រចាំតំបន់

អេធិក*គឺជាសហគ្រាសសង្គមដែលទទួលបានពានរង្វាន់អាជីវកម្មដែលផលិតលក់និងចែកចាយប្រព័ន្ធឡជីវឧស្ម័នខ្នាតតូចឈានមុខគេលើពិភពលោកសម្រាប់គ្រួសារកសិករនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។

ឡជីវឧស្ម័នអេធិក* បំលែងលាមកសត្វ, កាកសំណល់ផ្ទះបាយ ទៅជាឧស្ម័នហ្គាសសម្រាប់ចម្អិនអាហារ និងជីសរីរាង្គសម្រាប់ធ្វើកសិកម្ម។ វាត្រូវបានផលិតឡើងតាមបញ្ចេកវិទ្យាដែលមានគុណភាពខ្ពស់ រហូតមកដល់ពេលនេះយើងបានលក់ទៅកាន់គ្រួសារកសិករជាង ១៥០០ គ្រួសារ​នៅទូទាំង​ប្រទេសកម្ពុជា។ ចំនុចដែល​ធ្វើអោយយើង​លក់ដាច់គឺយើង​ផ្ដល់នូវឈុតឡជីវឧស្ម័ន​ដែលមានគុណភាព​ខ្ពស់បន្ថែមជាមួយ​និងសេវាកម្ម​ថែទាំ​អតិថិជនល្អ។ នៅអេធិកយើង​មានបុគ្គលិកចំនួនសរុបចំនួន៤០នាក់ទាំងជាតិនិងអន្តរជាតិស្ថិតក្នុងដំណាក់កាលនៃការពង្រីក បច្ចេកវិទ្យា​នេះទៅពាស​ពេញ​ប្រទេស​កម្ពុជាយើងពង្រីកក្រុមការងារសម្រាប់សម្រេចគោលដៅនេះ។

Announcement Positions

អ្នកទំនាក់ទំនងអតិថិជនតាមទូរស័ព្ទ

Descriptions

ការធ្វើរបាយការណ៍: ប្រធានផ្នែកយុទ្ធសាស្រ្តទីផ្សារ

រយៈពេលធ្វើការ: ៥ថ្ងៃក្នុងមួយសប្ដាហ៏

ការពិពណ៌នាអំពីតួនាទី:

អេធិក*បាននិងកំពុងស្វែងរកបេក្ខជននិងបេក្ខនារីដែលមានទេពកោសល្យសំរាប់មុខតំណែងជាអ្នកទំនាក់ទំនងអតិថិជនតាមទូរស័ព្ទសំរាប់ការិយាល័យនៅភ្នំពេញ។ ប្រសិនបើអ្នកចូលចិត្តប្រាស្រ័យទាក់ទងបង្វឹកអ្នកដទៃ​ សហការជាមួយអ្នកដទៃដើម្បីសំរេចជោគជ័យ។តួនាទីនេះ​តម្រូវអោយទទួល​ខុសត្រូវរាល់​ការទូរស័ព្ទ​ចេញនិងចូលទៅកាន់ប្រជាកសិករនិងក្រុមគ្រួសាររបស់គេនិងធ្វើរបាយការណ័អំពីសកម្មភាពរបស់ផ្នែកទំនាក់ទំនង។

Duties : 

  • ភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនតាមទូរស័ព្ទ
  • ធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់អតិថិជននៅក្នុងប្រពន្ធ័គ្រប់គ្រងទិន្នន័យ/CRM
  • សំរេចគោលដៅនៃការលក់ដែលយើងអាចបង្រៀននិងណែនាំអ្នក
  • ធ្វើការកត់ត្រារបាយការណ៍ប្រចាំថ្ងៃរបស់អ្នកហើយរាយការណ៍ទៅអ្នកគ្រប់គ្រងរបស់អ្នករួមេជាមួយផ្នែកទីផ្សារ
  • ធ្វើការយ៉ាងជិតស្និទ្ធជាមួយផ្នែកទីផ្សារដើម្បីរៀបចំផែនការនិងបង្កើតយុទ្ធនាការលក់ថ្មី
  • បង្វឹកបង្ហាត់អ្នកផ្សេងដែលចូលរួមក្នុងក្រុម

Requirements

  • មានបទពិសោជន៍ ផ្នែកទំនាក់ទំនងអតិថិជនតាមទូរស័ព្ទ ២ឆ្នាំឡើងទៅ
  • ការផ្តោតខ្លាំងទៅលើអតិថិជន និងចូលចិត្តកសិកម្មនិងមានសមត្ថភាពបង្ហាញពីវិស័យកសិកម្មទៅអតិថិជននិងគ្រួសាររបស់គេនៅតាមខេត្ត
  • គាំទ្រនិងជួយជំរុញដល់ក្រុមដើម្បីទទួលបាននូវជោគជ័យ
  • អាកប្បកិរិយាវិជ្ជមានចំពោះការសម្រេចគោលដៅ
  • មានភាពជឿជាក់និងក្រមសីលធម៌ការងារល្អ
  • មានជំនាញភាសាអង់គ្លេសល្អ
  • មានជំនាញសរសេនិងអានភាសារអង់គ្លេសបានល្អ
  • មានជំនាញកុំព្យូទ័រនិងទូរស័ព្ទទំនើប
  • មានម៉ូតូផ្ទាល់ខ្លួនហើយរស់នៅក្នុងឬជិតរាជធានីភ្នំពេញ

Benefits

អត្ថប្រយោជន៍:(អ្នកទំនាក់ទំនងអតិថិជនតាមទូរស័ព្ទ)

  • ទទួលបានប្រាក់ខែគោលបូកកំរៃជើងសារ
  • ទទួលបានទូរស័ព្ទចល័តសំរាប់ការងារ
  • ទទួលបានរៀនភាសារអង់គ្លេសបន្ថែម
  • ទទួលបានការបណ្ដុះបណ្ដាលនិងណែនាំផ្នែកលក់

ស្រ្តីត្រូវបានផ្ដល់អាទិភាពនិងលើកទឹកចិត្ត។​

បុគ្គលិកផ្នែកលក់ប្រចាំតំបន់

Descriptions

ពណ៌នាអំពីការងារ:

ទីតាំង៖ខេត្តសៀមរាប (ស្រុកបាគង និងស្រុកសូត្រនិគម)ចំនួន ១នាក់ និងខេត្តកំពង់ស្ពឺ (ស្រុកគងពិសី ឬបរសេដ្ឋ)ចំនួន ១នាក់។ រយៈពេលធ្វើការ៖ ៥ ថ្ងៃក្នុង ១ សប្តាហ៍

តួនាទី និង ការទទួលខុសត្រូវ៖

ក្រុមហ៊ុន ATEC* គឺកំពុងស្វែងរកបេក្ខជនជាច្រើនរូបសម្រាប់បំពេញតូនាទីជា អ្នកសម្របសម្រួលប្រចំាខេត្ត(ផ្នែកលក់) ដែលធ្វើការនៅក្នុង ខេត្តបន្ទាយមានជ័យ សៀមរាប កំពង់ធំ និង​ ខេត្ត​កំពង់ស្ពឺ។ តួនាទីនេះ​ត្រូវ ទទួលខុស​ត្រូវទៅ​លើការធ្វើការងារជាមួយកសិករ និង​​ សហគមន៍

​ដើម្បីលើកកម្ពស់បច្ចេកវិទ្យាទំនើប នៅក្នុង​តំបន់គោលដៅ និង បង្តើត​ទំនាក់​ទំនង​ល្អជាមួយអតិថិជន អ្នកពាក់ព័ន្ធ និង​បណ្តាញ ដើម្បីសម្រេច គោលដៅ។​

អ្នកគ្មានបទពិសោធន៍ក៏អាច​ដាក់​ពាក្យបាន។

Duties : 

  • ប្រជុំ​ជាមួយប្រជាជន ប្រជុំជាមួយតំណាងចែកចាយ និងធ្វើសកម្មភាពផ្សេងទៀតដើម្បីសម្រេចគោលដៅ​ក្នុងការលក់
  • បង្កើតទំនាក់ទំនងល្អជាមួយភ្នាក់ងារចែកចាយ និងបណ្តាញលក់តាមមូលដ្ឋានដែលជាដៃគូរបស់ ATEC*
  • ធ្វើការប្រឹក្សាជាមួយអតិថិជន
  • ធ្វើផែនការ និងតាមដានសកម្មភាពការងាររបស់ខ្លួនរៀងរាល់សប្តាហ៍ដើម្បីសម្រេចគោលដៅ
  • ធ្វើការងារជាមួយក្រុមដើម្បីសម្រេចបានលទ្ធផលរួមគ្នា
  • ធ្វើរាយការណ៍ប្រចាំថ្ងៃទៅប្រធានគ្រប់គ្រង។

Requirements

  • មានចំណង់ចំណូលចិត្តក្នុងការអភិវឌ្ឍន៍តំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា
  • មានទំនុកចិត្តលើខ្លួនឯង និងមានជំនាញក្នុងការទំនាក់ទំនង
  • មានជំនាញក្នុងការអាន និងសរសេរ
  • ផ្តល់អាទិភាពខ្ពស់សម្រាប់អ្នកដែលរស់នៅក្នុងតំបន់ដែលបានរៀបរាប់ខាងលើ
  • ចេះប្រើប្រាស់ទូរស័ព្ទSmartphone បានយ៉ាងល្អ
  • ជាមនុស្សផ្តោតលើគោលដៅដែលក្រុមហ៊ុនដាក់ជូន
  • អាចធ្វើការតែម្នាក់ឯងបាន និងធ្វើការងារជាក្រុម
  • មានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន

Benefits

អត្ថប្រយោជន៏ដែលទទួលបាន:(បុគ្គលិកផ្នែកលក់ប្រចាំតំបន់)

  • ប្រាក់ប្រចាំខែ គោល បូករួមនឹង Commission ។
  • ទទួលបានវគ្គបណ្តុះបណ្តាលពិសេស​ និងការបន្តគាំទ្រ ព្រមទំាងការបង្វឹកបន្ថែមក្នុង​ពេល​បំពេញការងារ។
  • ប្រាក់អតីតភាពការងារ១៥ថ្ងៃក្នុងឆ្នាំតាមគោលការរបស់រាជរដ្ឋាភិបាល
  • ធានារ៉ាប់រ៉ង

ស្រ្តីត្រូវបានផ្ដល់អាទិភាពនិងលើកទឹកចិត្ត។​

How to apply

If you are interested, please submit your CV and Cover Letter by using contact below:

Contact Person: Ms. Chhorn Leakena

E-mail: lchhorn@atecbio.com

Tel: 087 707 639 / 012 666 041

Only shortlisted candidate will be notified.

Premium

Healthy Homes (Cambodia) Co., Ltd គឺជាក្រុមហ៊ុនចែកចាយផ្តាច់មុខនូវ ប្រព័ន្ធសម្អាត Rainbow ដែលមានអាយុកាលតាំងពីឆ្នាំ១៩៣៦ ពីសហរដ្ឋអាមេរិក ជាមួយការធានា ៤ឆ្...

Premium

LNL (Cambodia) Co., Ltd is an international freight forwarder with global network andworking with several airlines and shipping lines.

Account Assistant
Urgent

The P.S.V.T Group, based in Prince Phnom Penh Tower Office Level 6th, is Cambodia's diversified conglomerate and holding company with investments...

Various Position
Urgent

VNT E-Solutions Co.,Ltd (VNT) is a leading company in Electronic product field as established since 2015 in Cambodia. We are a company that appointed...

VNT E-Solutions Co., Ltd (VNT) is a leading company in Electronic product field as established since 2015 in Cambodia. We are a company that appointed...

VNT E-Solutions Co.,Ltd (VNT) is a leading company in Electronic product field as established since 2015 in Cambodia. We are a company that appointed...