ជំនាញដែលនិយោជិតត្រូវចាប់យកសម្រាប់ទីផ្សារការងារ អនាគត

img

ការ​បញ្ចូល​បច្ចេកវិទ្យា​ទៅ​ក្នុង​បរិបទ​ការ​ងារ​បញ្ជាក់​ថា​ ​តម្រូវ​ការ​ជំនាញ​បច្ចេកវិទ្យា​ក្នុង​រវាង​ ​៥​ ឆ្នាំ​ខាង​មុខ​គឺ​ ​មាន​ខ្លាំង​ ​តែ​ក៏​បង្ហាញ​ឲ្យ​ឃើញ​ពី​ ​គម្លាត​នៃ​ជំនាញ​ដូច​គ្នា​។​ ​៥០%​ នៃ​និយោជិត​ទាំង​អស់​ត្រូវ​ការ​បណ្ដុះ​​បណ្ដាល​នូវ​ជំនាញ​ថ្មី​។​

ជំនាញ​ដោះ​ស្រាយ​បញ្ហា​ និងត្រឹះ​​រិះ​​ពិចារណា​ឈរ​នៅ​លើ​គេ​ជា​ជំនាញ​ដែល​និយោជក​ចង់​បណ្ដុះ​បណ្ដាល​ដល់​បុគ្គលិក​ក្នុង​ ​៥​​ ​ឆ្នាំ​ទៅ​មុខ​។​ ​ដូច​នេះ​ ​ដើម្បី​ឈរ​ជើង​បាន​យូរ​អង្វែង​ក្នុង​របត់​ការ​ងារ​ថ្មី​ តម្រូវ​ឲ្យ​អ្នក​អភិវឌ្ឍ​នូវ​ជំនាញ​គ្រប់​គ្រ​ង​ខ្លួន​ឯង​មួយ​ចំនួន​រួម​មាន​ ​ភាព​សកម្ម​លើ​ការ​រៀន​សូត្រ​ថ្មីៗ ​ភាព​អត់​ធន់​ ​ការ​គ្រប់​គ្រង​ស្ត្រេស​ ​និង​ភាព​បត់​បែន​ទៅ​តាម​កាល​ទេសៈ​។​

បើ​យោង​តាម​ទិន្នន័យ​របស់​បណ្ដាញ​សង្គម​ LinkedIn​ ​និង​វេទិកា​រៀន​អនឡាញ​ ​Coursera​ បាន​បង្ហាញ​ថា​ ​ជំនាញ​ដែល​ចាំ​បាច់​សម្រាប់​ការ​ងារ​នា​អនាគត​លើ​អាជីព​ថ្មីៗ​រួម​មាន​ ម៉ាឃីតធីង​លើ​ផលិត​ផល​ឌីជីថល​ ​ឌីជីថល​ម៉ាឃីតធីង​ ​និង​ជំនាញ​ទំនាក់​ទំនង​រវាង​មនុស្ស​ ​និង​ម៉ាស៊ីន​។​អ្នក​ដឹក​នាំ​ធុរកិច្ច​រហូត​ដល់​ ​៩​៤​ ​ភាគ​រយ​យល់​ស្រប​លើ​កា​រចាប់​យក​ជំនាញ​ថ្មី​របស់​និយោជិត​ ដែល​តួ​លេខ​នេះ​កើន​ឡើង​ខ្លាំង​ពី​ឆ្នាំ​ ​២​០​១​៨​ ​ដែល​មាន​ត្រឹម​ ​៦៥%​ ​ប៉ុណ្ណោះ​។​

បើ​តាម​របាយ​ការណ៍​ការ​ស្ទង់​យោបល់​ការ​ងារ​អនាគត​បាន​វាយ​តម្លៃ​ ​អនាគត​បាន​រក​ឃើញ​ថា​ បុគ្គលិក​ប្រហែល​ ​៤​០​ ​ភាគ​រយ​ត្រូវ​ការ​ចាប់​យក​ជំនាញ​ថ្មី​ក្នុង​រយៈ​ពេល​​ ៦​ខែ​ ​ឬ​តិច​ជាង​នេះ​ ​តែ​តួ​លេខ​នេះ​អាច​ខ្ពស់​ជាង​នេះ​សម្រាប់​និយោជិត​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​សេវា​កម្ម​អតិថិជន​ និង​សុខាភិបាល​។​

សម្រាប់​វិស័យ​ហិរញ្ញ​វត្ថុ​ ​និង​ថាមពល​វិញ​ ​តួ​លេខ​​និយោជិត​ត្រូវ​ការ​រៀន​ជំនាញ​បន្ថែម​គឺ​ អាច​ប្រើ​ពេល​លើស​ពី​ ​៦​ ​ខែ​ ​ពី​ព្រោះ​វិស័យ​ទាំង​ពីរ​នេះ​ត្រូវ​ការ​ប្រើ​ពេល​ច្រើន​ដើម្បី​បង្ហាត់​បង្ហាញ​។​ ​និយោជក​ ៣​៩​%​ ​ចង់​ឲ្យ​ការ​រៀន​ជំនាញ​ថ្មី​នេះ​ធ្វើ​ឡើង​ក្នុង​ស្ថាប័ន​ផ្ទាល់​ ​ខណៈ​លោក​សាស្ត្រាចារ្យ​ ​Schwab​ បញ្ជាក់​ថា​ ​១​៦​%​ ត្រូវ​បំពេញ​បន្ថែម​តាម​រយៈ​វេទិការ​រៀន​អនឡាញ​ និង​ ១​១​%​ ​ទៀត​គឺ​តាម​អ្នក​ប្រឹក្សា​ខាង​ក្រៅ​។​

ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​ ​១​៩​ ​បាន​ពន្លឿន​ទំនោរ​ចាប់​យក​ជំនាញ​ថ្មី​នៅ​លើ​អនឡាញ​ ដោយ​ចន្លោះ​ពី​ខែ​មេសា​ ​ដល់​ មិថុនា​ឆ្នាំ​ ​២០​២០​ ​វេទិកា​រៀន​អនឡាញ​ ​Coursera​ ឃើញ​ចំនួន​អ្នក​រៀន​លើ​វេទិកា​របស់​ខ្លួន​កើន​ឡើង​ ​៤​ ​ដង​។​​ក្រឡេក​មើល​និយោជក​ដែល​ផ្តល់​ឱកាស​រៀន​តាម​អន​ឡាញ​ដល់​បុគ្គលិក​គឺ​ ​កើន​ឡើង​រហូត​ដល់​ ​៥​ ​ដង​ ​ហើយ​ចំនួន​អ្នក​ចុះ​ឈ្មោះ​រៀន​អនឡាញ​តាម​កម្ម​វិធី​របស់​រដ្ឋាភិបាល​កើន​ដល់​ ​៩​ ​ដង​។​

វេទិកា​ដដែល​ខាង​លើ​បាន​រក​ឃើញ​ដែរ​ថា​ ​ជំនាញ​ដែល​ចាំ​បាច់​បំផុត​រួម​មាន​ ​ទំនាក់​ទំនង​ ​និង​វប្បធម៌​ការងារ​ ​ជំនាញ​ផលិត​សរសេរ​មាតិកា​ផ្សព្វ​ផ្សាយ​ ​និង​ជំនាញ​លក់​ ​និង​ធ្វើ​ទី​ផ្សារ​ត្រូវ​ការ​ពេល​ត្រឹម​ ​១​ ទៅ​ ២​ ប៉ុណ្ណោះ​ដើម្បី​រៀន​ឲ្យ​ចេះ​។​ ​តែ​ជំនាញ​ទៅ​លើ​ការ​អភិវឌ្ឍ​ផលិត​ផល​ ​ទិន្នន័យ​ និង​បញ្ញា​សិប្បនិម្មិត​ ​(AI)​ ​អាច​ត្រូវ​ការ​ពេល​ពី​ ​២​ ​ទៅ​ ​៣​ ​ខែ​។​

សរុប​សេចក្ដី​មក​ បើ​ទោះ​បី​របាយការណ៍​ខាង​លើ​អាច​រក​រៀន​បាន​នៅ​លើ​ប្រព័ន្ធ​ឌីជីថល​ក្ដី​ ​និយោជិត​ត្រូវ​ការ​ពេល​វេលា​សមរម្យ​ ​និង​ការ​គាំទ្រ​ហិរញ្ញ​វត្ថុ​ដើម្បី​ទទួល​បាន​ឱកាស​ទាំង​នោះ​៕​