ទម្លាប់ធ្វើការដែលទទួលបានលទ្ធផលល្អប្រសើរ
ការរីកចម្រើននៅកន្លែងការងារមិនផ្តោតលើសមត្ថភាពការងារ ឬភាពវៃឆ្លាតទាំងស្រុងនោះទេ។ មួយផ្នែកធំគឺផ្អែកលើទម្លាប់ប្រចាំថ្ងៃ។ ពេលខ្លះអ្នកមានអារម្មណ៍ថា ការងារតិចតួច ឬមិនសូវធំសោះតែបែរជាធ្វើមិនដែលហើយទាន់
Deadline ព្រោះរវល់ដៃកាន់ទូរសព្ទពេក។ នេះគ្រាន់ជាទម្លាប់មិនល្អមួយ ក្នុងចំណោមចំណុចជាច្រើន
ដែលរាំងស្ទះដល់ការងារនៅសម័យឌីជីថលនេះ។
ខាងក្រោមជាវិធីកែខៃដើម្បីបង្កើនផលិតភាពការងារ។
១. ផ្តើមថ្ងៃថ្មីដោយការសម្រេចការងារតូច តែអ្នកស្រលាញ់
ពេលព្រឹករបស់មនុស្សម្នាក់ៗអាចជះឥទ្ធិពលលើថ្ងៃទាំងមូលរបស់ពួកគេ
។ ដូច្នេះអ្នកគួរតែទុកពេលយ៉ាងតិចណាស់ក៏ ៥នាទីដែរជារៀងរាល់ព្រឹកដើម្បីធ្វើអ្វីដែលអ្នកចូលចិត្ត ដូចជាការអាន ឬការផឹកកាហ្វេជាដើម។
២. ដាក់ Silence ឬទូរសព្ទរបស់អ្នកដាច់ដោយឡែកពេលធ្វើការងារ
ក្នុងពិភពលោកដែលមានភាពតភ្ជាប់ដ៏ខ្លាំងនេះ អ្នកប្រហែលជាជូបនឹងសម្ពាធក្នុងការឆ្លើយតបភ្លាមៗទៅនឹងសារ ទូរស័ព្ទ អ៊ីមែល ឬសំបុត្រអញ្ជើញផ្សេងៗជាដើម។ ប៉ុន្តែវាល្អសម្រាប់អ្នកជាងប្រសិនបើអ្នកចំណាយពេលគិតសិនមុនពេលធ្វើការឆ្លើយតប។ ជាមួយគ្នានេះដែរ អ្នកមិនគួររំពឹងទុកថាអ្នកដទៃនឹងឆ្លើយតបនឹងអ្នកភ្លាមៗដែរទេ។ វិធីងាយមួយគឺការទុកពេលមួយឡែកសម្រាប់ការឆ្លើយតបនឹងសារ ឬអ៊ីមែលទាំងនោះម្តងទាំងអស់។
៣. ផ្តើមជាមួយការងារដែលលំបាកមុន
អ្នកគួរតែធ្វើកិច្ចការពិបាកៗមុនកិច្ចការដទៃ តែវាមិនមែនមានន័យថាអ្នកត្រូវធ្វើកិច្ចការដែលពិបាកម្តងទាំងអស់ទេ។ អ្នកអាចធ្វើវាម្តងមួយ ព្រោះការទុកវាទៅពេលល្ងាចឬពេលដែលអ្នកនឿយហត់ពីការងារហើយមិនអាចឲ្យអ្នកសម្រេចកិច្ចការទាំងនោះបានល្អឬលឿនទេ។
៤. រៀបចំតុការងារស្អាតបាតដើម្បីផ្តល់អារម្មណ៍ធ្វើការល្អ
មនុស្សមួយចំនួនគិតថាតុដែលមិនមានរបៀបរៀបរយជាតុរបស់មនុស្សដែលឆ្លាតវៃ ឬមនុស្សដែលធ្វើការពិតប្រាកដ។ ប៉ុន្តែតុបែបនេះក៏បង្កជាបញ្ហាឲ្យខួរក្បាលក្នុងការទទួលយកព័ត៌មានដែរ។ កន្លែងធ្វើការរបស់អ្នកមិនចាំបាច់ត្រូវស្អាតឥតខ្ចោះទេ ប៉ុន្តែការមានសណ្តាប់ធ្នាប់អាចជួយឲ្យអ្នកមានអារម្មណ៍ថាអ្នកមានភាពគ្រប់គ្រងល្អជាងមុន។
៥. បន្ថយការលេងបណ្តាញសង្គម
វាលែងជារឿងចម្លែកហើយដែលមនុស្សម្នាក់ធ្វើការបាន ៣០នាទីមុននឹងប្តូរទៅមើល Facebook ឬ Instagram រាប់ម៉ោងដោយភ្លេចខ្លួន។ ដើម្បីជៀសវាងកត្តារំខានទាំងនេះ អ្នកគួរតែកំណត់ពេលឲ្យបានច្បាស់លាស់សម្រាប់ប្រព័ន្ធសង្គមដូចជាមុនពេលចូលដំណេក ឬម៉ោងបាយថ្ងៃត្រង់ជាដើម
៕