ធ្វើយ៉ាងណាដើម្បីបំពេញចន្លោះខ្វះខាតរវាងនិយោជក និងនិយោជិត?
អស់រយៈពេលជាច្រើនសតវត្សមកហើយ
និយោជិតប្រើពេលច្រើនដើម្បីរៀនលើជំនាញមួយដើម្បីទទួលបានការងារដែលកំពុងមានតម្រូវការខ្លាំងលើទីផ្សារ
និងឈរជើងនៅជំនាញនោះពេញមួយជីវិត។ តែបរិបទនេះបានផ្លាស់ប្ដូរអស់ហើយ
អ្វីដែលយើងអាចឃើញច្បាស់នឹងភ្នែកគឺក្នុងបរិបទកូវីដ ១៩
ដែលបង្ហាញឲ្យឃើញច្បាស់ទាំង ចន្លោះខ្វះខាតដ៏ធំទាំងជំនាញ
ការប្រឈមនឹងបញ្ហាថ្មី
ព្រមទាំងទំនាក់ទំនងការងារក្នុងការធ្វើការដោយប្រយោល។
ដូចនេះ
តើនិយោជកគួរធ្វើយ៉ាងណាដើម្បីបំពេញនូវចន្លោះខ្វះខាតរបស់និយោជិតដើម្បីឲ្យក្រុមហ៊ុនដើរទៅមុខបានយូរអង្វែង
និងរឹងមាំ។
ក្រុមហ៊ុន
Vodafone បានធ្វើការសិក្សាមួយកាលពីចុងឆ្នាំ
២០១៩ ក្នុងរបាយការណ៍មួយដែលមានឈ្មោះថា “Vodafone Future Ready Report”។
ការសិក្សានោះបានសិក្សាលើអាជីវកម្មចំនួន ១៨១៣ ដើម្បីព្យាយាមស្វែងរកថា
ក្រុមហ៊ុនប្រភេទណាដែលត្រៀមខ្លួនរួចរាល់សម្រាប់អនាគតជា
ពិសេសក្នុងបរិបទកូវីដ ១៩ នេះជាឧទាហរណ៍ស្រាប់។ ជាលទ្ធផលនៅខែឧសភា ឆ្នាំ ២០២០
ការស្រាវជ្រាវដដែលបានរកឃើញលទ្ធផលដូចខាងក្រោម។ ការស្រាវជ្រាវបានសន្និដ្ឋានថា
ដើម្បីត្រៀមខ្លួនឲ្យបានល្អសម្រាប់អនាគត និយោជកគួរធ្វើរឿងចំនួន ៣
ដូចខាងក្រោម៖
1. វិនិយោគលើការបង្វឹកបន្ថែមដល់បុគ្គលិកចាស់ៗ
ជាវិធីក្នុងត្រៀមខ្លួនដ៏ល្អសម្រាប់អនាគត
2. ទាក់ទាញបុគ្គលិកមានទេពកោសល្យពី វប្បធម៌ និងជំនាញផ្សេងគ្នាមិនថា អាយុ
បទពិសោធន៍ជាអន្តរជាតិ និងបុគ្គលិកដែលមានការគិតខុសៗប្លែកពីគ្នា។
សមត្ថភាពខួរក្បាលប្លែកៗពីគ្នាគឺត្រូវការជាចាំបាច់សម្រាប់បរិបទឌីជីថលថ្មី។
3. បំពេញចន្លោះប្រហោងជាមួយដំណោះស្រាយថ្មី ឧទាហរណ៍ដូចជាការ
ប្រើសេវាជំនាញខាងក្រៅដើម្បីបំពេញតួនាទី និងមុខងារដែលខ្វះខាត
ឬការប្រើវិធីសាស្ត្រស្វ័យប្រវត្តិ និងបញ្ជាសិប្បនិម្មិត (AI) ដើម្បីកាត់បន្ថយតម្រូវការនានាពីនិយោជិត។
ចំពោះនិយោជិតវិញ
តើគួរត្រៀមខ្លួនបែបណាដើម្បីត្រៀមខ្លួនរួចរាល់សម្រាប់យុគឌីជីល? មានជំហានសំខាន់ចំនួន ៥ ដែលអ្នកអាចធ្វើបាន៖
1. ជំរុញចិត្ត និងតាមដានទំនោរថ្មីៗនៅលើឌីជីថល។ អ្នកគួរព្យាយាមស្វែងយល់
តាមដាន និងកត់សម្គាល់ពីនិន្នាការថ្មីៗ
ដែលអាចប្រើសម្រាប់ធ្វើឲ្យប្រសើរលើជំនាញ និងប្រតិបត្តិការជំនួញជាដើម។
ឧទាហរណ៍ដូចជា ការប្រើទិន្នន័យមកគាំទ្រការសម្រេចចិត្តជាជាង
ការសម្រេចចិត្តទៅតាមអារម្មណ៍។
2. កំណត់គោលដៅឲ្យបានត្រឹមត្រូវ៖ គួរព្យាយាមស្វែងរកឲ្យឃើញនូវបទពិសោធន៍
និងភាពខ្លាំងខុសប្លែកពីគេ របស់ខ្លួនដែលអាចស៊ីនឹងបរិបទថ្មី។
ឧទាហរណ៍អ្នកពូកែលក់ផ្ទាល់ហើយ
តើមានវិធីអាចលក់ថ្មីលើឌីជីថលដែលអាចឲ្យអ្នកពង្រីកការលក់បានកាន់តែទូលំទូលាយទេ។
3. ឱកាសរៀនគ្មានដែនកំណត់។ បើចង់រៀនអ្វីថ្មី
គួរវិនិយោគលើខ្លួនឯងលើវេទិកាសិក្សាឌីជីថលជាច្រើនដូចជា Udemy និង LinkedIn
Learning ជាដើម។
4. ពង្រីកបណ្ដាញទំនាក់ទំនងឲ្យបានទូលំទូលាយ។
បណ្ដាញទំនាក់ទំនងគឺមានសម្បូរបែបដែលអាចឲ្យអ្នកភ្ជាប់ខ្លួនឯងទៅនឹងមនុស្សដែលមានចំណាប់អារម្មណ៍ស្រដៀងគ្នាឬអ្នកមានជំនាញថ្មីដែលអ្នកចង់ចេះបាន។
5. បង្ហាញភាពខ្លាំងរបស់ខ្លួន៖ វេទិកាដូចជា LinkedIn ជាដើមជាកន្លែងដែលអាចបង្អួតភាពពូកែ
ជំនាញ ដើម្បីបង្កើតជាឱកាសថ្មីៗ
និងជួយឲ្យអ្នកដទៃរីកចម្រើនជាមួយគ្នា។
ជារួមមក ដើម្បីបំពេញចន្លោះខ្វះខាតនេះគឺ តម្រូវឲ្យទាំងនិយោជក និងនិយោជិតធ្វើការចូលរួមទាំងសងខាង។ និយោជកត្រូវចូលរួមវិនិយោគលើការបង្វឹកជំនាញថ្មីៗដល់និយោជិត ហើយនិយោជិតខ្លួនឯងក៏ត្រូវបើកចិត្ត សំលៀងគំនិតទទួលយកជំនាញ និងឱកាសថ្មីៗដូចគ្នា៕