បីប្រភេទកំរងសំនួរដែលអ្នកសម្ភាសតែងសួរ
សម្រាប់អ្នកដែលមានបទពិសោធន៍សម្ភាសច្រើនកន្លែង សំណួរដែលពួកគាត់ទទួលបានពីសម្ភាសមួយទៅសម្ភាសមួយគឺ មិនសូវជាខុសគ្នាច្រើនទេ។
តែសម្ភាស
អ្នកទើបសម្ភាសដំបូងៗ វាប្រៀបបាននឹងសមរភូមិដ៏ក្តៅគគុក ដែលអាចនឹងរងគ្រោះគ្រប់ពេល។ ទោះយ៉ាងនេះក្តី អ្នកនៅតែអាចធ្វើបានល្អ
បើត្រៀមខ្លួនបានល្អ មុននឹងឡើងសង្វៀនសម្ភាស។ ទាំងនេះជាកម្រងសំណួរ ដែលអ្នកធ្វើសម្ភាស ឬផ្នែកធនធានមនុស្សឧស្សាហ៍សួរ ញឹកញាប់នៅពេលសម្ភាសដែលអ្នកអាចយកទៅហាត់សមដើម្បី ឆ្លើយឲ្យបានល្អជាមុនបាន។
១ សំណួរពាក់ព័ន្ធនឹងសមត្ថភាពការងារ
- តើចំនុចខ្លាំងអ្នកមានអ្វីខ្លះ?តើចំនុចណាដែលអ្នកគិតថាខ្លាំងជាងគេបង្អស់?
- អ្វីជាចំនុចខ្សោយរបស់អ្នក?
- តើអ្នកដោះស្រាយបញ្ហាស្ត្រេស(stress) និងគំនាបសង្កត់ការងារដូចម្តេច?
- បរិយាយពីជំហានដែលអ្នកធ្វើការ។
- តើអ្នកមានជំនាញនិងបទពិសោធន៍អ្វីខ្លះសម្រាប់ការងារនេះ?
- ពេលដែលគោលបំណងការងាររបស់អ្នកមិនបានសម្រេច តើអ្នកដោះស្រាយវិបត្តិដូចម្តេច?
២ សំណួរពាក់ព័ន្ធនឹងបេក្ខជន
- ប្រាប់ខ្ញុំអំពីខ្លួនអ្នក។
- តើអ្នកនិយាយពីខ្លួនអ្នកដូចម្តេចខ្លះ?
- តើអ្នកមានអារម្មណ៍ចង់ធ្វើអ្វីខ្លះរៀងរាល់ថ្ងៃ?
- អ្វីដែលជួយជំរុញលើកទឹកចិត្តអ្នក?
- តើអ្នកមិនចូលចិត្តអ្វីខ្លះ?
- តើមនុស្សដទែតែងតែគិះគន់អ្វីខ្លះពីអ្នក?
- តើអ្នកជាមនុស្សដែលងាយស្រួលនិយាយគ្នាដែរឫទេ?
- តើអ្នកគិតថាអ្នកមានទំនាក់ទំនងល្អជាមួយអ្នកដទៃដែរឫទេ?ហេតុអ្វី?
៣ សំណួរពាក់ព័ន្ធនឹងអត្តចរិតរបស់បេក្ខជន
សំនួរទាក់ទងអាកប្បកិរិយា(Behavioural Questions) គឺមានភាពពិបាក ព្រោះគេតម្រូវឲ្យអ្នកគិតអំពីព្រឹត្តិការណ៍
ពិតចេញពីគំនិតអ្នកក្នុងរយៈពេលខ្លី។ សំនួរទាំងនេះអាចជួយអោយអ្នកជាប់ការសម្ភាសន៍ប្រសិនបើអ្នកឆ្លើយបានល្អ
។ ដូច្នេះអ្នកត្រូវគិតដោយប្រុងប្រយ័ត្ននិងច្នៃប្រឌិតខ្ពស់ក្នុងការឆ្លើយសំនួរប្រភេទនេះ :
- ផ្តល់នូវឧទារហ៍ថាតើពេលណាអ្នកប្រើតក្កវិទ្យា(Logic) ដើម្បីដោះស្រាយបញ្ហា។
- អោយនូវឧទារហ៍ចំពោះគោលដៅដែលបរាជ័យនិងដំណោះស្រាយបន្ទាប់របស់អ្នក។
- ប្រាប់ខ្ញុំពីវិធីសាស្រ្តដែលអ្នកធ្វើការងារប្រកបដោយប្រសិទ្ធិភាពនៅពេលមានសំពាធការងារ។
- តើអ្នកធ្លាប់សម្រេចចិត្តក្នុងភាពប្រថុយប្រថានដែរឫទេ?ហេតុអ្វី?
- ប្រសិនបើកាលបរិច្ឆេទផុតកំណត់ត្រូវបានកំណត់
សំណួរត្រិះរិះពិចារណា
- តើអ្នកនឹងធ្វើអ្វីបន្ទាប់ពីអ្នកបដិសេដគំនិតរបស់អ្នកធ្វើការជាមួយគ្នា។
- ប្រាប់ពីវិធីសាស្រ្តដែលអ្នកជួយជំរុញ និងលើកទឹកចិត្តដល់និយោជិកនិងអ្នករួមការងារ។
- តើអ្នកដែលបញ្ចុះបញ្ចូលនិយោជិកនិងអ្នករួមការងារឲ្យធ្វើអ្វីដែលពួកគេមិនចង់ធ្វើដែលទេ?
- បរិយាយពីគម្រោងពិបាកៗ ដែលអ្នកត្រូវតែធ្វើ។
មូលហេតុអ្វីទើបអ្នកចង់មកធ្វើការទីនេះ?
នេះជាសំនួរសំខាន់បំផុតចំពោះអ្នកសម្ភាសន៍និងបេក្ខជន។តើអ្នកដឹងពីហេតុផលពិតប្រាកដដែលអ្នកចង់ធ្វើការនៅ
ក្រុមហ៊ុននោះដែរឫទេ? ខាងក្រោមនេះអាចជាហេតុរបស់អ្នក៖
- អ្នកសរសើរពីអ្នកបង្កើតក្រុមហ៊ុន(founder)និងអ្នកដឹកនាំ។
- អ្នកជឿជាក់ពីគុណភាពនៃផលិតផលឫសេវាកម្មរបស់ក្រុមហ៊ុន។
- ក្រុមហ៊ុនមានអ្វីមួយពិសេសទាក់ទាញអ្នក។
- អ្នកពេញចិត្តទៅនឹងបែបបទការងារនិងបរិយាកាសការងារនៅក្រុមហ៊ុននោះ។
ការសម្ភាសន៍ការងារនឹងសម្រេចនូវវិថីជិវិតអ្នក។អ្នកត្រូវប្រឹងប្រែងសិក្សាពីក្រុមហ៊ុននោះនិងចំនាយមើលសំនួរទូទៅ
សំរាប់ការសម្ភាសន៍ដើម្បីត្រៀមខ្លួនឆ្លើយនឹងសំនួរទាំងនោះអោយបានល្អ។