ប្រាំចំណុចដែលត្រូវធ្វើអំឡុងពេលទៅសម្ភាស
ដើម្បីឲ្យការសម្ភាសចូលបម្រើការងារទទួលបានភាគរយជោគជ័យខ្ពស់
មានចំណុចតូចៗ តែត្រូវធ្វើឲ្យខានតែបានមួយចំនួនដែលអ្នកគួរអនុវត្ត។ បើអាចធ្វើចំណុចទាំងនេះបាន ឪកាសការងាររបស់អ្នកក៏ខ្ពស់ទៅតាមហ្នឹងដែរ។
មកឲ្យបានមុនម៉ោង
ជាការល្អ
អ្នកគួរមកដល់កន្លែងសម្ភាសយ៉ាងហោចណាស់ ១៥ នាទី មុនម៉ោងណាត់សម្ភាស។ នេះបង្ហាញពីការយកចិត្តទុកដាក់ និងទំនួលខុសត្រូវរបស់អ្នក។ ណាមួយ
ចរាចរណ៍ក៏កាន់តែអាក្រក់ពីមួយថ្ងៃទៅមួយថ្ងៃ អ៊ីចឹងការមកមុនម៉ោងអាចជួយអ្នកបង្ការហេតុភេទដែលមិនបានព្រាងទុកជាមុនមួយចំនួនទៀតបានទៀតផង។
ស្លៀកពាក់ឲ្យបានសមរម្យ
ការស្លៀកពាក់ឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់មនុស្សម្នាក់ៗ ដូចសុភាសិតបរទេសថា
“ស្លៀកពាក់ស្អាតដើម្បីជោគជ័យ”។ ស្លៀកពាក់សមរម្យមិនសំដៅលើសំលៀកបំពាក់ប្រេនៗនោះទេ តែនៅត្រង់ថា
សំលៀកបំពាក់របស់អ្នកមានអ៊ុត និងតឺនុយមានរបៀបរៀបរយសមឲ្យគេចង់យកធ្វើការឬអត់?
ការស្លៀកពាក់ស្អាតបាត ជាចំណុចទាក់ទាញមួយ និងផ្តល់ទំនុកចិត្តដល់បេក្ខជនកាន់តែខ្ពស់។
ញញឹមស្វាគមន៍ដល់អ្នកសម្ភាស
ការចាប់ដៃដោយស្នាមញញឹម ឬសំពះ នៅពេលជួបនឹងអ្នកសម្ភាសភ្លាម បង្ហាញពីការគោរព និងអត្តចរិតរបស់បេក្ខជន។
ការជួបដំបូងនេះ ជាពេលវេលាល្អបំផុតសម្រាប់បង្ហាញ
ឲ្យអ្នកសម្ភាសចូលចិត្តមកលើអ្នក ដូចនេះ
ការសម្ភាសទាំងមូលក៏នឹងរលូនល្អដូចគ្នា។
បិទសំឡេងទូរសព្ទ
នេះជាចំណុចដ៏សាមញ្ញ តែអាចបំផ្លាញឪកាសរបស់អ្នកបានទាំងស្រុង។ វាបានបង្ហាញពីភាពខ្ជះខ្ជាយ និងការមិនគោរពចំពោះអ្នកផ្តល់សម្ភាស។ ដូច្នេះ
បើអាចគួរបិទ
ឬដាក់
Silence Mode អំឡុងពេលសម្ភាស។
បង្ហាញភាពជឿជាក់
គ្មានអ្នកសម្ភាសណា ចាប់អារម្មណ៍ចង់បានបេក្ខជនដែលគ្មានជំនឿចិត្ត
ឬបង្ហាញអាការៈភ័យស្លេកស្លាំងមកចូលធ្វើការទេ។ ព្រោះបើគ្រាន់តែសម្ភាស
គ្មានជំនឿចិត្តប៉ុណ្ណឹងទៅហើយ ចុះទម្រាំធ្វើការ
តើនឹងកាន់តែយ៉ាប់យ៉ាងម៉េចទៅ?
ដូច្នេះ គួរប្រើភាសាកាយវិការឲ្យបានសមស្រប ប្រើក្រសែភ្នែកផ្តោតដោយយកចិត្តទុកដាក់ និងនិយាយឲ្យម៉ាត់ៗ ច្បាស់ៗ ដែលនេះនឹងកាន់តែធ្វើឲ្យបទសម្ភាសកាន់តែមានជីវិតរស់រវើក។
ជូនពរសំណាងល្អ
ពេលសម្ភាសណា៎!