វិធីសាស្ត្រសម្ភាសក្នុងបរិបទថ្មីដើម្បីឆក់យកបេះដូងបេក្ខជន
អំឡុងវិបត្តិវីរុសកូរ៉ូណា
បានផ្លាស់ប្ដូររបៀបនៃការសម្ភាសបេក្ខជនមិនថា ដោយប្រយោល
ឬដោយផ្ទាល់នោះទេ។ វាជារឿងលំបាកសម្រាប់នាយកផ្នែកជ្រើសរើសបុគ្គលិក
ត្បិតមិនមានផែនទី
ឬការអនុវត្តណាមួយស្រដៀងគ្នានេះពាក់ព័ន្ធនឹងបដិវត្តស្រដៀងគ្នានេះពីមុនមក។
ដូច្នេះ ដើម្បីយល់ច្បាស់ពីការយល់ឃើញរបស់បេក្ខជនអំឡុង
ការនៅដាច់ដោយឡែកពីគ្នានេះគឺ
តម្រូវឲ្យមានការសួរសំណួរចំហដែលអាចឲ្យបេក្ខជនបង្ហើបប្រាប់ពីខ្លួនឯងបានកាន់តែច្រើន។
វិធីដ៏ល្អមួយគឺជាជាងសួរនាំទៅលើការរំពឹងទុកអំពីបេក្ខជន
គួរឲ្យពេលវេលាដល់ពួកគេបានរៀបរាប់អំពីបញ្ហាប្រឈមរយៈពេលខ្លីបណ្ដាលមកពីវិបត្តិកូរ៉ូណាសកល
និងគោលដៅអាជីពរយៈពេលវែងដើម្បីបង្កើតទំនាក់ទំនងដ៏ស្និតស្នាលរវាងគ្នានិងគ្នា។
ការស្ដាប់ដោយប្រើបេះដូងនេះ
អាចឲ្យបេក្ខជនទម្លាយរឿងក្នុងចិត្ត ដែលអាចឲ្យអ្នកយល់ ច្បាស់ពីពួកគេ
និងអាចពន្យល់និងផ្សារភ្ជាប់ថា
ការងារដែលពួកគេនឹងធ្វើអាចជួយកសាងអាជីពសម្រាប់អនាគតរបស់បេក្ខជនបានយូរអង្វែង។
ការប្ដូររបៀបសម្ភាសដែលផ្ដោតលើតម្រូវការរបស់បេក្ខជននេះអាចឲ្យឈ្មោះម៉្យាងទៀតថា
“ការប្រឹក្សាអំពីអាជីព” ព្រោះអ្នកសម្ភាសផ្ដោតលើការចង់បានរបស់បេក្ខជនជាជាងខ្លួនឯង។
ការធ្វើបែបនេះ
អាចឲ្យអ្នកបែងចែកមិនត្រឹមអំពីបុគ្គលិកលក្ខណៈរបស់បេក្ខជន
និងព្រមទាំងអាចបញ្ជូនពួកគេចូលទៅផ្នែកណាមួយ ដែលស៊ីនឹងអត្តចរិត
និងវប្បធម៌ការងាររបស់គេទៀតផង។ មានសំណួរមួយចំនួនដែលអ្នកអាចចោទសួរដើម្បីស្វែងយល់ពីបេក្ខជន៖
- មូលហេតុអីទើបអ្នកចង់ចេញពីក្រុមហ៊ុនចាស់
ហើយគិតថា ចូលរួមនឹងយើងជួយបំពេញអ្វីដល់អ្នក?
- តើការងារនៅក្រុមហ៊ុនរបស់យើងជួយដល់ប្រវត្តិការងាររយៈពេលវែងបែបណា?
- បើអ្នកត្រូវជ្រើសឲ្យចូលធ្វើការថ្ងៃនេះ
តើអ្នកអាចពន្យល់ដល់ម្ចាស់ក្រុមហ៊ុនពីអ្វីដែលអ្នកចង់សម្រេចបានឬអត់? ឬអាចនិយាយបានថា
ការងារហ្នឹងជួយដល់គោលដៅការងារអនាគតរបស់អ្នកដូចម្ដេច?
- តើមានចំណុចអ្វីខ្លះដែលអ្នកចង់ឃើញផ្លាស់ប្ដូរនៅក្រុមហ៊ុនចាស់ដើម្បីឲ្យអ្នកសម្រេចចិត្តនៅ?
- តើអ្នកចង់ធ្វើអ្វីបន្ទាប់
បើអ្នកត្រូវនៅកន្លែងចាស់?
- អាចប្រើពេលប៉ុន្មានទើបទៅដល់នោះ?
ទាំងនេះជាសំណួរចាត់ដោត
ដើម្បីដឹងច្បាស់ពីគោលបំណងពិតប្រាកដនៃការផ្លាស់ប្ដូរក្រុមហ៊ុន
តើអ្វីដែលសំខាន់សម្រាប់បេក្ខជននៅពេលនេះក្នុងអាជីពការងារ ហើយថា
តើក្រុមហ៊ុនរបស់អ្នកអាចជួយដល់បេក្ខជនបែបណាសម្រាប់អាជីពការងារយូរអង្វែង។
ស្ដាប់ទៅដូចជារាងបែកអូរហូរស្ទឹងបន្តិចទម្រាំឈានដល់
ការសម្ភាសពីជំនាញពិត តែការធ្វើបែបនេះអាចឲ្យបេក្ខជនបង្កើនទំនុកចិត្ត
និងអាចស្វែងយល់ពីចំណាប់អារម្មណ៍ដំបូងរបស់ពួកគេ។
អ្នកអាចឃើញកាយវិការមិនបានព្រាងលើសំណួរក្ដៅៗខាងលើ
ដែលពួកគេមិនដែលជួបប្រទះពីមុនមក
តែវាក៏ជាការរឹតចំណងមិត្តភាពដ៏ល្អមួយពីចំណុចចាប់ផ្ដើមដូចគ្នា។
ការធ្វើបែបនេះអាចឲ្យបេក្ខជនដើរចេញពីសម្ភាសទៅវិញគិតថា
“ចុម! មិនដែលមានក្រុមហ៊ុនណាសម្ភាសអ៊ីចឹងពីមុនទេ។
មើលរបៀបសួរដូចជាលម្អិតពីការចង់បានរបស់ខ្ញុំដល់ហើយ
បើជាប់អាចល្អសម្រាប់ការងាររបស់ខ្ញុំក៏ថាបាន”។
ទន្ទឹមគ្នានេះ
អ្នកសម្ភាសក៏គួរត្រៀមខ្លួន
និងបង្ហើបពីបញ្ហាប្រឈមក្រុមហ៊ុនរបស់អ្នកជួបប្រទះដោយសារបញ្ហាកូវីដ
១៩។ ការបង្ហើបឲ្យដឹងរវាងគ្នាបែបនេះ
ប្រៀបបាននឹងការបើកចិត្តស្ដាប់គ្នាទៅវិញទៅមកក្នុងនាមជាមនុស្សជាតិតែមួយជាជាង
ការចាត់ទុកដូចជា និយោជក និងនិយោជិត។
ជារួម
របៀបនៃការសួរសំណួរ និងសម្ភាសបែបថ្មីនេះ អាចនាំឲ្យអ្នក
និងអនាគតនិយោជិតស្គាល់គ្នាបានច្បាស់ដែលល្អសម្រាប់ទំនាក់ទំនងក្រុម
បង្ហាញពីភាពដឹកនាំដែលមិនអាត្មានិយម និងកសាងក្រុមដ៏រឹងមាំយល់ចិត្តយូរអង្វែង៕