៤ ចំណុចដើម្បីឲ្យក្រុមការងារធ្វើការកាន់តែស្និទ្ធស្នាល

img

អ្នកគ្រប់គ្រងទាំងអស់តែងតែចង់រក្សាទំនាក់ទំនងល្អជាមួយនឹងក្រុមការងារនិងចង់បានបុគ្គលិកដែលមានភាពស្វាហាប់ក្នុងការងារ និងចេះផ្សារភ្ជាប់ខ្លួនទៅនឹងគោលដៅរបស់ក្រុមហ៊ុន។ បញ្ហាស្ថិតនៅត្រង់ថា តើអ្នកគ្រប់គ្រងអាចសម្រេចគោលដៅសាមញ្ញនេះបានដោយរបៀបណា? គន្លឹះបញ្ហាស្ថិតនៅត្រង់ថា ភាគច្រើននៃអ្នកគ្រប់គ្រងមិនបានបង្ហាត់បង្រៀនក្រុមការងារឱ្យចេះទទួលខុសត្រូវ និងមិនស្តាប់យោបល់របស់បុគ្គលិក នេះជាការងារទាំង៤ដែលអ្នកគ្រប់គ្រងគ្រប់រូបអាចធ្វើានដើម្បីជួយឱ្យក្រុមការងារធ្វើការដែលជាគោលដៅរបស់ក្រុមហ៊ុន

 

. ស្វែងរកចំណុចខ្លាំងរបស់មនុស្សម្នាក់ៗ

ជារឿងចាំបាច់ដែលអ្នកគ្រប់គ្រងត្រូវតែដឹងចំណុចខ្លាំងរបស់មនុស្សម្នាក់ៗក្នុងក្រុមការងារ និងរបៀបដែលក្រុមការងារអាចយកចំណុចខ្លាំងទាំងនោះមកចូលរួមក្នុងកិច្ចការរួម។ នៅពេលមនុស្សណាម្នាក់ប្រើប្រាស់ចំណុចខ្លាំងរបស់គេ គេនឹងចូលរួមយ៉ាងអស់ពីចិត្តក្នុងកិច្ចការដែលកំពុងតែធ្វើ។ នៅពេលដែលអ្នកគ្រប់គ្រងផ្តោតលើចំណុចខ្លាំងរបស់បុគ្គលិក ភាពព្រងើយកន្តើយរវាងអ្នកគ្រប់គ្រងនិងក្រុមការងារលែងបង្ហាញវត្តមានបានទៀតហើយ។ វិធីដែលផ្តោតលើចំណុចខ្លាំងនេះក៏ជួយឱ្យបុគ្គលិកគិតតែលើរបៀបបញ្ជៀសបញ្ហា ចូលរួមយោបល់ បង្កើតទំនាក់ទំនង និងកសាងទំនុកចិត្តលើអ្វីដែលគេអាចធ្វើបានល្អ។

 

. ពូកែលើកសំណួរបំផុសគំនិត

លោក Tony Robbins ជាអ្នកជំនាញខាងលើកទឹកចិត្តមនុស្ស ធ្លាប់និយាយថា គុណភាពនៃសំណួររបស់អ្នកជាកត្តាកំណត់គុណភាពនៃទំនាក់ទំនងរបស់អ្នក។ អ្នកគ្រប់គ្រងទាំងអស់ត្រូវចេះលើកសំណួរដែលមានប្រសិទ្ធភាពដោយផ្តោតលើបញ្ហាសំខាន់ៗ និងធ្វើយ៉ាងណាឱ្យបុគ្គលិកដឹងថាអ្នកគ្រប់គ្រងយកចិត្តទុកដាក់ចំពោះបញ្ហាទាំងនោះ។ សំណួរល្អៗមួយចំនួនដែលត្រូវសួរបុគ្គលិកមានដូចជា៖ តើអ្នកយល់ច្បាស់ថាជោគជ័យក្នុងតួនាទីរបស់អ្នកមានន័យយ៉ាងណាទេ? តើអ្នកពេញចិត្តត្រង់ណាក្នុងតួនាទីរបស់អ្នក ហើយតើអ្វីដែលធ្វើឱ្យអ្នកពេញចិត្តបំផុត? តើអ្នកចង់ធ្វើអ្វីថែមទៀតទេក្នុងឆ្នាំនេះ? តើមានវិធានការអ្វីដែលខ្ញុំអាចជួយឱ្យអ្នកទទួលបានជោគជ័យជាងនេះទៀតទេ?

 

. យកចិត្តទុកដាក់ស្តាប់

មនុស្សភាគច្រើនយល់ថាខ្លួនឯងស្តាប់អ្នកដទៃនិយាយ ប៉ុន្តែតាមពិតគឺកំពុងតែគិតនឹកទៅអ្វីផ្សេងដើម្បីឆ្លើយតប ឬគិតទៅរឿងឆ្ងាយៗវិញទេ។ ការស្តាប់មិនមែនគ្រាន់តែបង្ហាញវត្តមានដើម្បីគូសន្ទនាប៉ុណ្ណោះទេ តែត្រូវស្តាប់ឱ្យប្រាកដ និងធ្វើយ៉ាងណាឱ្យអ្នកនិយាយយល់ថាអ្នកពិតជាបានឮសម្តីគ្រប់ម៉ាត់របស់គេមែន។ ដើម្បីធ្វើបែបនេះបាន អ្នកស្តាប់ត្រូវចេះអត់ធ្មត់មិននិយាយកាត់ ឬនិយាយបញ្ចប់សម្តីរបស់គេ បើទោះជាអ្នកយល់ថាអ្នកដឹងចម្លើយរួចហើយក៏ដោយ។ កាន់តែច្បាស់ជាងនេះទៅទៀត គឺអ្នកត្រូវដាក់ទូរសព្ទចុះ និងផ្តោតភ្នែកសំឡើងមើលឱ្យចំអ្នកដែលកំពុងតែនិយាយប្រាប់អ្នក។ បើអ្នកអាចនិយាយសង្ខេបឡើងវិញនូវចំណុចសំខាន់ៗ អ្នកនឹងធ្វើឱ្យមនុស្សដែលនិយាយប្រាប់អ្នកនោះយល់ថាអ្នកពិតជាយកចិត្តទុកដាក់ស្តាប់មែន។ ការស្តាប់បុគ្គលិកនិយាយដោយយកចិត្តទុកដាក់ជួយឱ្យអ្នកអាចផ្សារភ្ជាប់ជាមួយក្រុមការងារយ៉ាងមានប្រសិទ្ធភាព។

 

. លើកសរសើរលើស្នាដៃ ជាជាងចាប់កំហុស

មនុស្សគ្រប់គ្នាចង់មានអារម្មណ៍ថាខ្លួនគេសំខាន់ និងមានការទទួលស្គាល់ចំពោះស្នាដៃដែលគេចូលរួម។ អ្នកគ្រប់គ្រងគេត្រូវតែយល់ថាមនុស្សម្នាក់ៗមានលក្ខណៈពិសេសខុសៗគ្នា ហើយគេអាចនឹងចង់បានការទទួលស្គាល់ខុសៗគ្នាដែរ។ ជាទូទៅអ្នកគ្រប់គ្រងយល់ច្រឡំការវាយតម្លៃអវិជ្ជមានថាជាការទទួលស្គាល់ តាមពិតចំណុចទាំងពីរនេះផ្ទុយគ្នាស្រឡះ។ ការទទួលស្គាល់ជាមធ្យោបាយអស្ចារ្យមួយដែលជួយឱ្យអ្នកគ្រប់គ្រងអាចប្រាប់ដោយប្រយោលទៅបុគ្គលិកអំពីការយកចិត្តទុកដាក់របស់ខ្លួនចំពោះមនុស្សក្រោមបង្គាប់។