ចំណុចគ្រោះថ្នាក់បំផុត ដែលអាចឲ្យអ្នកបាត់បង់ឱកាសការងារ

img

ពេលដាក់​ CV រកការងារ បេក្ខជន​​ជាច្រើនបានត្រៀមខ្លួនយ៉ាងល្អ សម្រាប់ពេលសម្ភាសមកដល់។តែអ្វីដែលអាចឲ្យពួកគេខកចិត្តនោះគឺសូម្បីតែ​ឱកាសសម្ភាសក៏មិនទទួលបានផង។ ហេតុផលចម្បងមួយគឺការបង្ហាញនៅលើអនឡាញ។ ត្រូវចាំថាសម័យ Facebook អនឡាញវាផ្តល់ភាពងាយស្រួលក្នុងទំនាក់ទំនងនិងការបង្ហាញអារម្មណ៍ផ្សេងៗ។តែការបង្ហាញទាំងនោះបើប្រើបានល្អគឺបង្កើតជាគុណប្រយោជន៍តែបើមិនបានល្អ បន្សល់នូវការសោកស្តាយ។


ត្រូវចាំថាអ្នករើសអ្នកយកទៅសម្ភាស សម័យនេះភាគច្រើនគឺ ធ្វើតាមអនឡាញ។ ដូច្នេះចង់មិនចង់គេប្រាកដជាចូលមើល​ Profile របស់អ្នក និងបណ្តាញសង្គមនានាដែលមានឈ្មោះអ្នកបើអ្នកជាប្រភេទមនុស្ស​ Share មិនចេះហត់ ​Share គ្រប់រឿងកំពូល​ Drama នោះអ្នកសម្ភាសក៏អាចវាយតម្លៃអ្នកជំហានបឋមទៅតាមនោះដែរ។តែបើអ្នក​​ចេះបង្ហាញនូវចំណុចខ្លាំង  បទពិសោធន៍ថ្មីៗទំនាក់ទំនងល្អៗនិងស្នាដៃផ្សេងៗនោះអ្នកក៏សន្សំពិន្ទុបានច្រើនទៅតាមនោះដែរ។

 

នេះគ្រាន់តែជាចំណុចតូចមួយ តែបង្ហាញពីអ្នកកាន់តែច្បាស់ដល់ក្រុមហ៊ុនដែលអ្នកចង់ដាក់ពាក្យចូលធ្វើការ។ បើអាចកាត់បន្ថយបានគួរបង្ហាញអារម្មណ៍តិចតួចបំផុតនិងបង្ហាញពីភាពវិជ្ជមានក្នុងជីវិតកាន់តែច្រើនបើអាចក៏បង្ហាញពីសមិទ្ធផលការងារពាក់ព័ន្ធនឹងអ្វីដែលអ្នកកំពុងធ្វើគឺរឹតតែល្អ។សម័យឌីជីថលនេះការកសាងស្លាកយីហោឲ្យខ្លួនឯងនៅលើអនឡាញគួរជាអ្វីដែលអ្នកត្រូវប្រកាន់ខ្ជាប់មិនគួរមើលរំលងឡើយ។សំណាងល្អណា៎!