តិចនិករចរចាប្រាក់ខែតាមការចង់បានរបស់ខ្លួន
និយាយដល់ចំណុចនេះបានន័យថា
អ្នកបានឆ្លងកាត់ការសម្ភាសជាច្រើនដំណាក់កាលបានដោយជោគជ័យ តែវគ្គចុងក្រោយនេះជាអ្វីដែលអ្នកចង់បានជាងគេ។
អ្នកចង់បានប្រាក់ខែច្រើន ក្រុមហ៊ុនចង់ចំណាយតិច
អញ្ចឹងតើគួរធ្វើយ៉ាងណាទើបអាចចរចាទទួលបានប្រាក់ខែល្អតាមដែលខ្លួនចង់បាន?
១ សិក្សាជាមុន
ត្រូវចំណាយពេលសិក្សាពីតួនាទី
ដែលប្រាក់ខែជាមធ្យមរបស់ក្រុមហ៊ុនដែលអ្នកដាក់ពាក្យធ្វើការផ្ដល់ឲ្យ។
បែបនេះ អ្នកអាចកំណត់បាននូវប្រាក់ខែគោលទាបបំផុតដែលអ្នកចង់បាន
ហើយអ្វីដែលក្រុមហ៊ុនផ្ដល់ឲ្យ។ កុំរំពឹងថា សញ្ញាប័ត្រ
ឬបទពិសោធន៍សុទ្ធតែសំខាន់គ្រប់ការសម្ភាសគឺ
តាមពិតអាស្រ័យទៅលើការផ្ដល់តម្លៃរបស់ក្រុមហ៊ុន
និងលទ្ធភាពជាក់ស្តែងដូចគ្នា។ ធ្វើបែបនេះគឺ មិនខាតបង់ទាំងពេលវេលា
និងការរំពឹងរវាងគ្នា និងគ្នា។
២
ទុកប្រាក់ខែរំពឹងទុកឲ្យនៅចំហ
កុំសរសេរប្រាក់ខែរំពឹងទុកលើ
CV របស់អ្នក។
ពេលខ្លះការរំពឹងរបស់អ្នកអាចខ្ពស់ពេក ឬទាបពេក។ ចំណុចដំបូងគឺ
ត្រូវឲ្យជាប់លើការជម្រុះជាមុន ព្រោះបើអ្នកដាក់ខ្ពស់ពេកពេលខ្លះវគ្គដំបូងនេះក៏សឹងថា
គ្មានឱកាសរួចទៅហើយ។ ដល់វគ្គបន្ត អ្នកមានឱកាសបង្ហាញពីសមត្ថភាព
ស្រួលមិនស្រួលការទាមទាររបស់អ្នកអាចនឹងឲ្យអ្នកសម្ភាសចាប់អារម្មណ៍ក៏ថាបាន។
៣
ស្គាល់តម្លៃរបស់ខ្លួន
បើគិតថា
មុខតំណែងរបស់អ្នកកំពុងត្រូវប៉ាន់ ហើយសមត្ថភាពអ្នកកំពុងត្រូវទីផ្សារ
អ្នកអាចប្រើការចំណុចខ្លាំងនេះបាន។
អ្នកអាចលើកឡើងពីការចង់បាននៅក្រុមហ៊ុនណាមួយមកលើអ្នក
តែកុំក្រអឺតក្រ ទមខ្លាំងពេករហូតធ្វើឲ្យអាកប្បកិរិយារបស់អ្នកបិទផ្លូវខ្លួនឯង។
៤
ទុកឲ្យអ្នកសម្ភាសលើកឡើងពីប្រាក់ខែមុន
ការប្រាប់ពីប្រាក់ខែដែលអ្នកចង់បានមុន
ពេលខ្លះខ្ពស់ពេកធ្វើឲ្យអ្នកសម្ភាសអន់ចង់
ជួនកាលទាបពេកធ្វើឲ្យអ្នកខាតបង់។ ដូច្នេះ វិធីល្អគឺ ឲ្យអ្នកសម្ភាសប្រាប់ពីប្រាក់ខែដែលអាចផ្តល់ឲ្យបានលើមុខតំណែងរបស់អ្នក។
តែបើត្រូវបង្ខំចិត្តឲ្យឆ្លើយទាល់តែបាន
អ្នកអាចឲ្យចន្លោះរំពឹងទុកណាមួយជាក់លាក់
ដែលអ្នកបើកចិត្តចរចាគ្នាបន្តបាន។
៥
បង្ហាញពីចំណុចខ្លាំងនៃជំនាញរបស់ខ្លួន
ពេលនិយាយដល់បទពិសោធន៍កន្លែងចាស់
កុំភ្លេចរៀបរាប់ពីស្នាដៃ អ្វីដែលអ្នកផ្តល់ដល់ក្រុមហ៊ុន
ជួយសំចៃអ្វីខ្លះ បង្កើនផលិតភាពការងារអ្វីខ្លះ
និងរួមចំណែកអ្វីខ្លះទៀតដល់ក្រុមហ៊ុន។ បើធ្លាប់មានការទទួលស្គាល់ពិសេសពីស្នាដៃណាមួយ
ដាក់លើតុបង្ហាញឲ្យអ្នកសម្ភាសបានឃើញពីភាពខ្លាំងរបស់អ្នក។
បើអ្នកសម្ភាស
ឬអនាគតមេរបស់អ្នកផ្ដល់ប្រាក់ខែតិចពេក ជាជាងឆ្លើយផូងៗភ្លាមៗ
អ្នកអាចងក់ក្បាលសម្រប ហើយស្ងប់ស្ងាត់បន្តិច ទើបតបពីការរំពឹងរបស់ខ្លួនវិញជាការល្អ។
៧ មានហេតុមានផល
ចំណុចទី ១
ពាក់ព័ន្ធនឹងការស្រាវជ្រាវពីក្រុមហ៊ុនអ្នកចង់ចូលធ្វើការ
និងតម្លៃជាមធ្យមលើទីផ្សារអាចឲ្យអ្នកមាន
ហេតុផលគ្រប់គ្រាន់ដើម្បីបង្ហាញ និងចរចាបាន។ បើអ្នកចង់បាន ២០
ភាគរយច្រើនជាងប្រាក់ខែចាស់ អាចរំពឹងថា ១០ ទៅ ១៥
ភាគរយក៏គួរទទួលយក បើទំនួលខុសត្រូវប្រហាក់ប្រហែលគ្នា
កុំសង្ឃឹមគ្រប់យ៉ាង ១០០ ភាគរយ។
៨
ចេះបត់បែនតាមកាលទេសៈ
ជាជាងផ្ដោតលើប្រាក់ខែតែមួយមុខ
ពេលខ្លះក៏គួរសម្លឹងមើលឱកាសផ្សេងៗនៅជុំវិញនោះដែរ។
ជួនកាលប្រាក់ខែចរចាអាចខុសពីការរំពឹងរបស់អ្នក
តែតើមានប្រាក់លើកទឹកចិត្ត
និងការផ្ដល់ជូនណាផ្សេងទៀតឬអត់នៅក្នុងនោះ។ មួយទៀត
ការងារដែលអ្នកចង់ធ្វើ ក្រុមហ៊ុនដែលអ្នកចង់ទៅអាចជួយឲ្យ CV របស់អ្នកទាក់ទាញសម្រាប់អនាគតឬអត់?
ចំណុចចុងក្រោយគឺ ត្រូវជឿជាក់លើខ្លួនឯង
បើអ្នកមានជំនឿចិត្តលើសមត្ថភាពខ្លួនឯង
កុំខ្លាចនឹងបង្ហាញចេញ កុំខ្លាចនឹងទាមទារការចង់បានរបស់ខ្លួន។
សរុបមក ការត្រៀមខ្លួនទុកជាមុនជាកត្តាសំខាន់សម្រាប់ការចរចា
តែក៏ត្រូវបញ្ចូលចិត្តសាស្ត្រ តិចនិករចរចា
និងការចេះលក់ខ្លួនឯងផងដែរ៕