ទម្លាប់ធ្វើការដែលទទួលបានលទ្ធផលល្អប្រសើរ

img

ការរីកចម្រើននៅកន្លែងការងារមិនផ្តោតលើសមត្ថភាពការងារភាពវៃឆ្លាតទាំងស្រុងនោះទេ។មួយផ្នែកធំគឺផ្អែកលើទម្លាប់ប្រចាំថ្ងៃ។ពេលខ្លះអ្នកមានអារម្មណ៍ថាការងារតិចតួចមិនសូវធំសោះតែបែរជាធ្វើមិនដែលហើយទាន់​ Deadline ព្រោះរវល់ដៃកាន់ទូរសព្ទពេក។នេះគ្រាន់ជាទម្លាប់មិនល្អមួយក្នុងចំណោមចំណុចជាច្រើនដែលរាំងស្ទះដល់ការងារនៅសម័យឌីជីថលនេះ។ខាងក្រោមជាវិធីកែខៃដើម្បីបង្កើនផលិតភាពការងារ។

 

. ផ្តើមថ្ងៃថ្មីដោយការសម្រេចការងារតូច តែអ្នកស្រលាញ់

ពេលព្រឹករបស់មនុស្សម្នាក់អាចជះឥទ្ធិពលលើថ្ងៃទាំងមូលរបស់ពួកគេ ដូច្នេះអ្នកគួរតែទុកពេលយ៉ាងតិចណាស់ក៏ នាទីដែរជារៀងរាល់ព្រឹកដើម្បីធ្វើអ្វីដែលអ្នកចូលចិត្ត ដូចជាការអាន ការផឹកកាហ្វេជាដើម

 

. ដាក់ Silence ទូរសព្ទរបស់អ្នកដាច់ដោយឡែកពេលធ្វើការងារ

ក្នុងពិភពលោកដែលមានភាពភ្ជាប់ដ៏ខ្លាំងនេះ អ្នកប្រហែលជាជូនឹងសម្ពាធក្នុងការឆ្លើយតបភ្លាមទៅនឹងសារ ទូរស័ព្ទ អ៊ីមែល សំបុត្រអញ្ជើញផ្សេងជាដើម ប៉ុន្តែវាល្អសម្រាប់អ្នកជាងប្រសិនបើអ្នកចំណាយពេលគិតសិនមុនពេលធ្វើការឆ្លើយតប ជាមួយគ្នានេះដែរ អ្នកមិនគួររំពឹងទុកថាអ្នកដទៃនឹងឆ្លើយតបនឹងអ្នកភ្លាមដែរទេ វិធីងាយមួយគឺការទុកពេលមួយឡែកសម្រាប់ការឆ្លើយតបនឹងសារ អ៊ីមែលទាំងនោះម្តងទាំងអស់

. ផ្តើមជាមួយការងារដែលលំបាកមុន

អ្នកគួរតែធ្វើកិច្ចការពិបាកមុនកិច្ចការដទៃ តែវាមិនមែនមានន័យថាអ្នកត្រូវធ្វើកិច្ចការដែលពិបាកម្តងទាំងអស់ទេ អ្នកអាចធ្វើវាម្តងមួយ ព្រោះការទុកវាទៅពេលល្ងាចពេលដែលអ្នកនឿយហត់ពីការងារហើយមិនអាចឲ្យអ្នកសម្រេចកិច្ចការទាំងនោះបានល្អលឿនទេ

. រៀបចំតុការងារស្អាតបាតដើម្បីផ្តល់អារម្មណ៍ធ្វើការល្អ

មនុស្សមួយចំនួនគិតថាតុដែលមិនមានរបៀបរៀបរយជាតុរបស់មនុស្សដែលឆ្លាតវៃ មនុស្សដែលធ្វើការពិតប្រាកដ ប៉ុន្តែតុបែបនេះក៏បង្កជាបញ្ហាឲ្យខួរក្បាលក្នុងការទទួលយកព័ត៌មានដែរ កន្លែងធ្វើការរបស់អ្នកមិនចាំបាច់ត្រូវស្អាតឥតខ្ចោះទេ ប៉ុន្តែការមានសណ្តាប់ធ្នាប់អាចជួយឲ្យអ្នកមានអារម្មណ៍ថាអ្នកមានភាពគ្រប់គ្រងល្អជាងមុន

. បន្ថយការលេងបណ្តាញសង្គម

វាលែងជារឿងចម្លែកហើយដែលមនុស្សម្នាក់ធ្វើការបាន ៣០នាទីមុននឹងប្តូរទៅមើល Facebook Instagram រាប់ម៉ោងដោយភ្លេចខ្លួន ដើម្បីជៀសវាងកត្តារំខានទាំងនេះ អ្នកគួរតែកំណត់ពេលឲ្យបានច្បាស់លាស់សម្រាប់ប្រព័ន្ធសង្គមដូចជាមុនពេលចូលដំណេក ម៉ោងបាយថ្ងៃត្រង់ជាដើម