រឿងគួរជៀសវាងពិភាក្សានៅកន្លែងការងារ

img

ការប្រាស្រ័យទាក់ទងល្អជាមួយសហការីនៅកន្លែងការងារជារឿងល្អ ហើយការនិយាយអំពីខ្លួនអ្នកខ្លះៗក័ជាការល្អ ព្រោះបង្ហាញពីទំនាក់ទំនងស្អិតល្មួតរវាងគ្នា និងគ្នា។តែមានរឿងមួយចំនួននៅពេលដែលអ្នកនិយាយហើយផ្តល់អវិជ្ជមានច្រើនជាង។

 

ដូច្នេះត្រូវចេះគូសខណ្ឌត្រឹមណាគួរមិនគួរនិយាយ។ខាងក្រោមជារឿងដែលអ្នកមិនគួរឲ្យមិត្តភក្តិនៅកន្លែងការងារដឹងអំពីអ្នក៖

. ជំនឿនយោបាយ

ជំនឿ ឬនិន្នាការនយោបាយពាក់ព័ន្ធនឹងអត្តសញ្ញាណរបស់បុគ្គលម្នាក់ៗ ដូច្នេះការនិយាយអំពីជំនឿ

នយោបាយនៅកន្លែងការងារ អាចនឹងបង្កើតជាបញ្ហា។ ការមានគំនិតជំទាស់ទៅនឹងអ្នកណាម្នាក់ជុំវិញរឿង

នយោបាយ នឹងធ្វើឲ្យគេគិតបែបផ្សេងមកលើរូបអ្នក។ ការនិយាយប៉ះពាល់ដល់ជំនឿជាមូលដ្ឋានរបស់អ្នកណា

ម្នាក់ អាចចាត់ទុកជារឿងប្រមាថមើលងាយ។ពេលខ្លះ សូម្បីតែជជែករឿងព្រឹត្តិការណ៍ពិភពលោក

ក្ដៅគគុកមួយ ដោយមិនកាន់ជើងខាងណា ក៏អាចនាំឲ្យកើតបញ្ហាដែរ។ មនុស្សម្នាក់ៗប្រកាន់គោលការណ៍ និងជំនឿខុសៗគ្នា ដូច្នេះបើអ្នកមើលស្រាលគោលការណ៍ ឬជំនឿដែលគេប្រកាន់ខ្ជាប់ នោះទំនាក់ទំនង

អ្នកនិងរូបគេអាចនឹងមានបញ្ហាហើយ។ ដូច្នេះ អ្នកគួរគ្រាន់តែស្ដាប់បានហើយ ដោយកុំបញ្ចេញ

មតិអ្វីដែលនាំឲ្យបញ្ឆេះជម្លោះឲ្យសោះ!

 

. ឲ្យគេដឹងពីប្រាក់ខែរបស់អ្នក

ឪពុកម្ដាយ ប្ដីប្រពន្ធ ឬសាច់ញាតិរបស់អ្នកអាចនឹងចង់ដឹងថា អ្នកបានប្រាក់ខែប៉ុន្មាន ប៉ុន្តែ នៅកន្លែងធ្វើការវិញ ការបញ្ចេញឲ្យគេឯងដឹងអំពីប្រាក់ខែរបស់អ្នក នឹងនាំមកនូវតែភាពអវិជ្ជមានប៉ុណ្ណោះ។ នៅកន្លែងធ្វើការ

ណាក៏ដោយ មិនមានភាពយុត្តិធម៌ដាច់ខាតចំពោះរឿងប្រាក់ខែនេះឡើយ។ ពេលខ្លះ សូម្បីតែមិត្តសម្លាញ់

របស់អ្នក នៅពេលដែលអ្នកប្រាប់គ្នាទៅវិញទៅមកអំពីប្រាក់ខែរៀងៗខ្លួនរួច អារម្មណ៍នៃការរាប់អានរបស់

អ្នកចំពោះគ្នាអាចនឹងលែងដូចដើម។

 

 

. បង្ហាញការមិនស្រលាញ់ចូលចិត្តការងារ

ការត្អូញត្អែរពីការងាររបស់អ្នកនឹងនាំឲ្យគេកត់ចំណាំថាអ្នកជាមនុស្សអវិជ្ជមាន មិនមែនជាអ្នកជួយបង្កបង្កើតស្មារតីការងារជាក្រុម ប៉ុន្តែ ជាអ្នកបំផ្លាញទឹកចិត្តក្រុមការងារ។ ប្រធាន ឬមេរបស់អ្នកនឹងកត់សម្គាល់អ្នកណាម្នាក់ ដែលទាញទម្លាក់ទឹកចិត្តបុគ្គលិកនៅកន្លែងធ្វើការ ហើយនឹង

ត្រៀមរកមនុស្សដែលស្រលាញ់ការងារដើម្បីជំនួសរូបអ្នក។

 

. ប្រាប់គេថាអ្នកគ្មានសមត្ថភាព

នៅកន្លែងការងារណាក៏ដោយ ក៏មានបុគ្គលិកដែលអសមត្ថភាពដែរ ហើយយូរៗទៅ មនុស្សម្នានៅក្នុងក្រុមហ៊ុនគង់តែដឹងទេ។ ដូច្នេះ បើសិនអ្នកគ្មានអំណាចជួយបុគ្គលិកបែបនេះឲ្យកែលម្អ ឬគ្មានអំណាចបញ្ឈប់រូបគេទេ អ៊ីចឹង អ្នកក៏មិនចំណេញអ្វីពីការនិយាយប្រាប់គេឯងថាបុគ្គលិកនោះ

អសមត្ថភាពដែរ។ ការប្រកូកប្រកាសថាអ្នកណាម្នាក់អសមត្ថភាព ក៏មិនជួយឲ្យគេមើលមករូបអ្នកថាជាមនុស្ស

មានសមត្ថភាពដែរ។ ប៉ុន្តែ ផ្ទុយទៅវិញ មិត្តរួមការងារអាចនឹងមានការយល់ឃើញអវិជ្ជមានចំពោះរូបអ្នក

វិញក៏ថាបាន!

. រឿងលើគ្រែ

ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ ជៀសវាងដាច់ខាតការនិយាយរឿងក្នុងបន្ទប់ដេករបស់អ្នកឲ្យអ្នកនៅកន្លែងធ្វើការស្ដាប់។ វាអាចនឹងធ្វើឲ្យគេឯងមិនស្រណុកចិត្តនឹងស្ដាប់ ឬអ្នកខ្លះអាចនឹងខឹងអ្នកក៏មាន។

. រឿងរ៉ាវស្នេហាអ្នកដទៃ

នៅកន្លែងធ្វើការ អ្នកគួរជៀសវាងដាច់ខាតការនិយាយអំពីជីវិតផ្លូវភេទ ឬទំនោរផ្លូវភេទរបស់មិត្តរួមការងារ។ គ្មានអ្នកណាម្នាក់សប្បាយចិត្តនឹងស្ដាប់អ្នកនិយាយអំពីជីវិតផ្លូវភេទឯកជនរបស់គេនោះទេ !!! អ្នកអាចគិតអ្វី

ក៏បានចំពោះអ្នកណាម្នាក់ក៏បាន ប៉ុន្តែ ទុកតែក្នុងខួរក្បាលអ្នកបានហើយ ! កុំនិយាយវាអី ព្រោះនឹងនាំមកតែភាពអវិជ្ជមានមកលើរូបអ្នកតែប៉ុណ្ណោះ។

. រឿងមិនល្អខ្លួនឯងពីអតីត

គួរកុំប្រាប់គេឯងនៅកន្លែងធ្វើការដឹងពីអតីតកាលមិនល្អរបស់អ្នកឲ្យសោះ។ វាមិនចំណេញអ្វីទេ ប៉ុន្តែ ផ្ទុយទៅវិញ វានឹងនាំឲ្យគេឯងគិតអវិជ្ជមានមកលើរូបអ្នក។ ដូច្នេះ រឿងអតីតកាលមិនល្អរបស់អ្នក ទុកក្នុងចិត្តអ្នកបានហើយ!!!

. ចង់រកការងារថ្មី

នៅកន្លែងធ្វើការ បើកាលណាគេដឹងថា អ្នកកំពុងរៀបចំគម្រោងចាកចេញ គឺគ្មានហេតុផលអ្វីដែលគេឯងគ្រប់គ្នាគួរចំណាយពេលជាមួយអ្នកនោះទេ។ ជួនកាល អ្នកបរាជ័យក្នុងការទទួលបានការងារថ្មី ដូច្នេះ គួរតែកុំប្រាប់គេឯងឲ្យដឹងអី ! រង់ចាំរហូតដល់ពេលអ្នកបានការងារនោះសិន សឹមប្រាប់ ! បើគេដឹងថាអ្នកស្វែងរកការងារថ្មី ប៉ុន្តែបរាជ័យ គេលែងចាត់ទុកអ្នកជាមនុស្សសំខាន់ទៀតហើយ!!!