វិធីគ្រប់គ្រងស្ត្រេសនៅកន្លែងការងារ
ស្ត្រេសជារឿងដែលជៀសមិនផុតនៅកន្លែងការងារពិសេស
សម្រាប់អ្នកធ្វើការចាប់ពីកម្រិតថ្នាក់ដឹកនាំឡើងទៅ។ ស្ត្រេសពេលខ្លះមកពីការមិនចេះបែងចែករវាងការធ្វើការខ្លាំង
និងប្រឹងធ្វើការជ្រុល។
ស្ត្រេសអាចបណ្ដាលមកពីកត្តាជាច្រើនរាប់តាំងពីការងារ
កត្តាគ្រួសារ កត្តាខ្លួនឯង និងសុខភាពជាដើម។ ត្រូវដឹងថា
មូលហេតុដែលនាំឲ្យស្ត្រេសនោះមកពីណា។
ទាំងនេះជាមូលហេតុដ៏ពេញនិយមដែលបណ្ដាលឲ្យអ្នកស្ត្រេស៖
• ប្រាក់ខែតិចពេក
• ការងារច្រើនពេក
• អត់មានឱកាសអភិវឌ្ឍ ឬឡើងតំណែង
• ការងារមិនមានចំណុចទាក់ទាញ
ឬស្រួលពេក
• គ្មានការគាំទ្រពីមនុស្សជុំវិញ
• គ្មានការសម្រេចចិត្តលើការងារដែលកំពុងធ្វើ
• តម្រូវការមិនច្បាស់
ឬការរំពឹងទុកមិនត្រឹមត្រូវជាដើម ។ល។
ដូច្នេះ
ដើម្បីដោះស្រាយបញ្ហានេះបានត្រូវរកឫសគល់ដែលនាំឲ្យអ្នកមានបញ្ហាជាមុន។
ទី ១
ត្រូវរៀនតាមដាន
កត់ត្រាពីអារម្មណ៍របស់អ្នកថា
នៅពេលដែលស្ត្រេសកើតឡើងគឺនៅពេលណា ស្ថានភាពណា? ហើយរកលំនាំដែលនាំទៅរកស្ត្រេសនោះ។
ទី ២
រកវិធីទប់ទល់ដែលល្អសម្រាប់សុខភាព
អ្នកខ្លះគឺ
នៅពេលស្ត្រេសគឺ ចូលចិត្តញ៉ាំអាហារ Fast Food សេពគ្រឿងស្រវឹងអីជាដើមដែលនាំឲ្យមានបញ្ហាសុខភាព។
សាកល្បងហាត់ប្រាណ ហាត់យូហ្គា
ឬសកម្មភាពណាដែលល្អចំពោះអ្នកពេលមានអារម្មណ៍ថា ស្ត្រេសម្ដងៗ។
ទី ៣
ចេះកំណត់ព្រំប្រទល់សម្រាប់ខ្លួនឯង
ក្នុងសម័យឌីជីថលនេះ
ការឆ្លើយឆ្លងគ្រប់ពេលបង្កផលវិបាកមួយចំនួនចំពោះតុល្យភាពជីវិត។
ត្រូវរៀនបង្កើតតុល្យភាពការងារ និងជីវិតសម្រាប់ខ្លួនឯង។
តុល្យភាពត្រង់នេះ មិនសំដៅថា ត្រូវធ្វើការ
និងសម្រាកស្មើគ្នាម៉ោងគ្នាទេ។
តែត្រូវចេះបែងចែកពេលណាគួរផ្ដោតលើការងារ ពេលណាគួរផ្តោតលើសុខភាព
និងគ្រួសារជាដើមនោះ។ ដូចនេះ
អ្នកមិនលូកលាំគ្នារហូតគ្មានច្បាស់លាស់លាស់សម្រាប់មួយៗនោះទេ។
ទី៤
ឲ្យពេលខ្លួនឯងសាកថ្មខ្លះ
កុំធ្វើការហួសហេតុរហូតដល់មានបញ្ហា។
បើក្រឡេកមើល នៅប៉ែកអឺរ៉ុបគេធ្វើការខ្លាំង តែពេលសម្រាកគឺ
គេបិទអស់រាល់ឧបករណ៍អេឡិចត្រូនិក ចំណាយពេលជាមួយធម្មជាតិ
ឬភាពស្ងប់ស្ងាត់ដើម្បីឲ្យរាងកាយរបស់គេមានថាមពលជាថ្មី។
ទី ៥ ចេះសម្រាក
សម័យបច្ចេកវិទ្យាការរំខានគឺ
ខ្លាំងមែនទែន។ អ្នកកាន់ទូរស័ព្ទសឹងថា ២៤ លើ ២៤ ម៉ោង។
នៅពេលធ្វើការក៏ចុច សម្រាកញ៉ាំបាយក៏ចុច ចូលបន្ទប់ទឹកក៏ចុច។
សរុបមកជីវិតរបស់យើងគឺ មិនមានពេលសម្រាកឲ្យបានសមស្របឡើយ។
តិចនិកសាមញ្ញដែលអាចឲ្យរាងកាយសម្រាកបានមានដូចជា
ការរៀនគ្រប់គ្រងការដកដង្ហើម ការធ្វើសមាធិ
និងការស្វែងរកភាពរីករាយសម្រាប់ជីវិតជាដើម។
ចុងក្រោយគេ
គឺហ៊ានស្វែងរកជំនួយ
បើអ្នកគិតថា
ស្ថានភាពរបស់អ្នកគឺ ធ្ងន់ធ្ងន់ធ្ងរ គួររកជំនួយពីមិត្ត
ភក្តិដែលអ្នកទុកចិត្ត គ្រួសារ ឬមេកើយដែលអ្នកជឿជាក់។ ពួកគេអាចជួយបានតាមរយៈការស្ដាប់
ប្រឹក្សា
ឬក្នុងករណីធ្ងន់ធ្ងរអាចនាំអ្នកទៅរកអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តជួយអ្នកបានទាន់ពេលវេលា។
ត្រូវចាំថា
សុខភាពផ្លូវកាយសំខាន់ តែបើសុខភាពផ្លូវចិត្តដុនដាប ស្ត្រេសគ្រប់ពេល
វាអាចនឹងជះផលប៉ះពាល់ដល់លទ្ធផលការងារ
និងជីវិតរស់នៅក្នុងគ្រួសារបាន៕