៥ យ៉ាងបង្ហាញពីភាពលេចធ្លោនៅកន្លែងការងារ

img

ដើម្បីទទួលបានការស្រលាញ់រាប់អាន និងផ្តល់តម្លៃពីថ្នាក់គ្រប់គ្រង និងសហការីជាអ្វីដែលបុគ្គលិកគ្រប់រូបចង់បាននៅកន្លែងធ្វើការ។ ដើម្បី​​ឲ្យខ្លួនអ្នកមានភាពលេចធ្លោ និងទទួលបានក្តីស្រលាញ់មានវិធីសាស្ត្រមួយចំនួនដែលអ្នកអាចយកទៅអនុវត្តបាន៖

 

. ចែករំលែក និងចេះជួយយកអាសារ

បើឃើញក្រុមការងារ កំពុងមានភាពមមាញឹក ក្នុងការអនុវត្តន៍ការងារផ្សេង ដែលត្រូវការអ្នកឲ្យជួយ អ្នកមិនត្រូវ ឆ្លើយថាទេ ជាដាច់ខាត។ អ្នកត្រូវជួយ គេឲ្យអស់ពីលទ្ធភាពដែលខ្លួនអាចធ្វើទៅបាន ដើម្បីបង្កើតទំនាក់ទំនងល្អ ជាក្រុមការងារផង ហើយវាជាសុជីវធម៌មួយដ៏ល្អ ក្នុងការបង្កើតបរិយាកាស មិត្តជួយមិត្ត ដើម្បីរក្សាចំណង មិត្តភាពរយៈពេលវែង។ មួយវិញទៀត បើគេត្រូវការអ្នកឲ្យបង្រៀន ឬផ្តល់ជាគំនិតលើកិច្ចការ អ្វីមួយ អ្នកគួរតែ ជួយបង្រៀន ឬផ្តល់ជាគំនិតល្អ តាមអ្វីដែលអ្នកចេះដឹង ធ្វើដូចនេះ ក្រុមការងារ និងអ្នកគ្រប់គ្រងនឹងពេញចិត្ត និងសរសើរអ្នកថាជាបុគ្គលិកល្អ ជាមិនខានឡើយ។

 

. កុំបង្ហាញភាពក្រអឺតក្រទម

កន្លែងការងារ មិនមែនជាកន្លែង អួតអាងអំពីទ្រព្យសម្បត្តិ ខ្សែស្រលាយអ្នកធំ ឬបុណ្យស័ក្សអ្វីឡើយ។ អ្នកមិនត្រូវនិយាយ ឬបង្ហាញអាកប្បកិរិយា ថាអ្នកជាមនុស្សអស្ចារ្យ មានសមត្ថភាព ឬល្អជាងបុគ្គលិក ឬអ្នកគ្រប់គ្រងដ៏ទៃទៀតឡើយ ព្រោះទង្វើបែបនេះ វាបង្ហាញថា អ្នកជាមនុស្សមានអំនួត និងពុំមានឥរិយាបទ សមស្រប សម្រាប់ស្ថាប័នឡើយ ហើយវានឹងធ្វើឲ្យអ្នកគ្រប់គ្រង ឬបុគ្គលិករួមការងារ មិនពេញចិត្តនឹងអ្នក ឡើយ។

 

. គោរព និងផ្តល់តម្លៃដល់មនុស្សជុំវិញ

ការគរព និងការផ្តល់តម្លៃ ដល់អ្នកនៅជំវិញខ្លួន វាស្មើហ្នឹងការគោរព និងផ្តល់តម្លៃឲ្យខ្លួនឯងអញ្ចឹងដែរ។ បើអ្នកធ្វើបាន នោះក្រុមការងារ នឹងផ្តល់តម្លៃ និងគោរពអ្នកវិញជាមិនខាន។

 

 

. បង្ហាញភាពស្វាហាប់ក្នុងការងារ

អ្នកត្រូវបំពេញការងាឲ្យបានម៉ត់ចត់ នូវាលកិច្ចការ ដែលប្រធានរបស់ខ្លួនបានដាក់ឲ្យធ្វើ។ ពេលខ្លះក៏អ្នកត្រូវ លេងសើចខ្លះ ជាមួយក្រុមការងារ ប៉ុន្តែ កុំលេងសើចសប្បាយជ្រុលហួសហេតុពេក ព្រោះវាអាចបង្កបាន ជាបញ្ហា ឬការយល់ច្រឡំផ្សេងៗ ដែលធ្វើអ្នកដឹកនាំ ឬក្រុមការងារមានការអាក់អន់ស្រពន់ចិត្ត។ ពេលធ្វើការងារ គឺត្រូវ

ប្រឹងប្រែងធ្វើវាឲ្យអស់ពីលទ្ធភាព ដែលខ្លួនមាន ហើយត្រូវធ្វើឲ្យប្រាកដថា មិនមានខ្វះចន្លោះ ឬបញ្ហាអ្វីចំពោះ

លទ្ធិផល ការងាររបស់ខ្លួនឡើយ។

 

. មានហេតុមានផល

ក្នុងការទំនាក់ទំនង ឬការផ្តល់គំនិតក្នុងការអភិវឌ្ឍន៍ការងារ របស់ស្ថាប័នឲ្យមានភាពល្អប្រសើរឡើង អ្នកត្រូវតែលើកហេតុផល ឲ្យបានច្បាស់លាស់ ដើម្បីបង្កើនជំនឿជាក់ដល់ថ្នាក់ដឹកនាំ និងក្រុមការងារ។ លើសពីនេះទៅទៀត អ្នកត្រូវទទួលយកគំនិតអ្នកដ៏ទៃ និងចេះស្តាប់យោបល់ក្រុមការងារផងដែរ៕