សាងកេរ្ថិ៍ឈ្មោះយ៉ាងណាឲ្យមានការចាប់អារម្មណ៍

img

ក្នុងសម័យកាលឌីជីថល ការភ្ជាប់ទំនាក់ទំនងនៅលើអនឡាញតាមរយៈបណ្តាញសង្គមគឺមានភាបឆាប់រហ័ស និងងាយស្រួល។ទន្ទឹមនឹងនេះវាក៏មានផលអវិជ្ជមានដែរមានន័យថា អ្នកគ្រប់គ្រងរបស់អ្នកអ្នកជ្រើសរើសអ្នកចូលបម្រើការងារនៅអនាគត អាចនឹងឃើញ​​គ្រប់យ៉ាងដែលអ្នកចែករំលែក។ដូចនេះការគ្រប់គ្រង​​អ្វីដែលអ្នកចែករំលែកគឺជាការសំខាន់។ដើម្បីកសាងកេរ្ថ៍ឈ្មោះល្អ​​នៅលើអនឡាញមានវិធីមួយចំនួនដែលអ្នកអាចធ្វើបាន។

បង្ហាញចេញនូវគំនិតសុទិដ្ឋិ

គ្មាននរណាដែលសប្បាយចិត្តគ្រប់ពេលនោះទេតែក៏មិនមែន​​មានន័យថាត្រូវបង្ហាញគ្រប់អារម្មណ៍របស់អ្នកនោះដែរ។​​ ត្រូវរៀនគ្រប់គ្រងអារម្មណ៍ហើយគួរបង្ហាញអ្វីដែលជារឿងល្អនិង​​គំនិតដែលបង្ហាញពីការរីកចម្រើនប្រសើរជាងបង្ហាញការត្អូញត្អែរ តូចចិត្តនិងភាពអវិជ្ជមាននានា។

កុំឃើញអីក៏​ Share

គ្រប់យ៉ាង​​មាននៅលើអ៊ីនធឺណិតទាំងរឿងសប្បាយកំប្លែងហួសចិត្តនិងរឿងមិនល្អ។ការឃើញអ្វីក៏​ Share ឃើញអ្វីក៏​ Comment គឺបង្ហាញឲ្យអនាគតអ្នកសម្ភាសវាយតម្លៃថាអ្នកជាមនុស្សសម្បូរពេលវេលាចាយវាយឥតប្រយោជន៍ហើយបើអូសកន្លះម៉ោងមិនទាន់ផុត​ Feeds ដែលអ្នកចែករំលែកក្នុងមួយថ្ងៃទៀតហ្នឹងកាន់តែយ៉ាប់ហើយ។

ចង់ឲ្យគេស្គាល់អ្នកជាមនុស្សបែបណា?

ខ្លួនអ្នកក៏ប្រៀបបាននឹងម៉ាកសញ្ញាផលិតផលមួយដែរ។បើចង់ឲ្យគេស្គាល់អ្នកជាមនុស្សបែបណាគួរបង្ហាញចេញបែបនោះ។ ​​ទោះជាយ៉ាងណា  ត្រូវបង្ហាញចេញពីក្នុងចិត្តពិតកុំព្យាយាម​​បង្អួតចេញនូវអ្វីដែលអ្នកមិនមានមិនចេះ ព្រោះនៅពេលជួបខាងក្រៅច្រើនលើកគេក៏អាចនឹងកត់សម្គាល់ដឹងដូចគ្នា។ដូច្នេះត្រូវបង្ហាញអ្វីដែលជារបស់អ្នកពិតហើយបើមិនទាន់មានអាចខិតខំប្រឹងប្រែងបន្ថែមរៀនសូត្របន្ថែមបាន។