ប្រភេទបុគ្គលិកដែលជាបំណុលសម្រាប់ក្រុមហ៊ុន
ក្រុមហ៊ុនត្រូវការបុគ្គលិកល្អដើម្បីការរីកចម្រើនជាលក្ខណៈស្ថាប័នបានកាន់តែលឿន និងអាចមានលទ្ធភាពផ្តល់ឲ្យបុគ្គលិកនូវការរីកចម្រើនជាលក្ខណៈបុគ្គលដូចគ្នា។ ផ្ទុយទៅវិញ បុគ្គលិកដែលមិនដែលមានអ្វីប្រសើរផ្តល់ជូនក្រុមហ៊ុន ក្រៅពីរឿងឈឺក្បាលម្តងជាពីរដង អាចប្រឈមនឹងការផុយស្រួលបាត់បង់ការងារខ្ពស់ទៅតាមនោះដែរ។
បុគ្គលិកដែលនៅតែមួយកន្លែង មិនព្រមរៀនអ្វីដែលថ្មី
មិនថាអ្នកធ្វើការក្នុងវិស័យណាទេ គឺតែងតែមានការផ្លាស់ប្តូរជារឿយៗ។
តួនាទីការងាររបស់អ្នកតែងតែមានការផ្លាស់ប្តូរ ហើយក្រុមហ៊ុនរបស់អ្នកអាចនឹងបញ្ចូលបច្ចេកវិទ្យានិងការបណ្តុះបណ្តាលនានា
ដើម្បីតាមឲ្យទាន់នូវតម្រូវការទីផ្សារ។ បុគ្គលិកដែលមិនព្រមទទួលការផ្លាស់ប្តូរគឺបង្ហាញចេញនូវការមិនទទួលយកការរីកចម្រើនដូច្នោះដែរ។ ក្រុមហ៊ុនច្រើនកត់សម្គាល់លើបុគ្គលិកប្រភេទនេះ។
បុគ្គលិកដែលធ្វើការយឺតដូចអណ្តើក
ការធ្វើការយឺតមិនជាអ្វីបើជាការងារដែលថ្មី និងត្រូវការការស្រាវជ្រាវ រៀនសូត្រនោះ។ តែបើការងារដដែល ឬធ្វើយូរខែហើយនៅតែ មិនមានលទ្ធផលល្អប្រសើរ ថែមទាំងប្រើប្រាស់ពេលច្រើនទៀតនោះ នោះក៏បញ្ជាក់ពីភាពមិនរីកចម្រើន ឬផ្តល់ជាផលចំណេញដល់ក្រុមហ៊ុននោះដែរ។
បុគ្គលិកមិនស្គាល់ខ្ពស់ទាប
ដើម្បីឲ្យអ្នកដឹកនាំ
និងបុគ្គលិករួមអាជីពរបស់អ្នកល្អក្នុងក្រសែភ្នែកអ្នកដទៃ ក៏ត្រូវរាប់បញ្ចូលជាជំនាញមួយដែរ។
ការដែលធ្វើអោយអ្នកដឹកនាំរបស់អ្នកមើលទៅល្អក្នុងក្រសែភ្នែកអ្នកដទៃ គឺជាជំនាញទន់ម៉្យាងដែលគ្រប់និយោជក់ទាំងអស់ត្រូវការពីនិយោជិក
ហើយវាក៏ជាការកំណត់នូវការសម្រេចរបស់និយោជក់ថា តើបុគ្គលិកណាដែលគួរទុក និងគួរដកចេញផងដែរ។
បន្ថែមពីលើនេះ
បើអ្នកធ្វើអោយអ្នកដឹកនាំបាក់មុខ ព្រោះតែអ្នកទៅប្រជុំយឺតពេល ឬនិយាយពីភាពអវិជ្ជមានរបស់ក្រុមហ៊ុនទៅកាន់សាធារណជននោះ
អ្នកក៏មិនគួររំពឹងថាថ្នាក់គ្រប់គ្រងនឹងទុកអ្នកដែរ។
បុគ្គលិកដែលពួកកែលេងនយោបាយ
ការងារ និងបញ្ហាថ្មីៗដែលត្រូវដោះស្រាយក្នុងក្រុមហ៊ុនវាច្រើនសមល្មមនឹងឲ្យបុគ្គលិក និងថ្នាក់ដឹកនាំឈឺក្បាលដោះស្រាយរួចទៅហើយ បើបុគ្គលិកនៅបន្ថែមការលេងនយោបាយ ស៊ីអារម្មណ៍ ឬបន្ថែមបន្ទុកទៀតនោះច្បាស់ជាកាន់តែយ៉ាប់យឺន។ ការធ្វើនយោបាយដាក់មិត្តរួមការងារ មិនធ្វើឲ្យអ្នកមើលទៅអស្ចារ្យជាងគេទេ។ បើមេចាប់បានអ្នកប្រាកដជាមានបញ្ហាធំមិនខាន។ ដូច្នេះ គួរជៀសវាងធ្វើជាបុគ្គលិកប្រភេទនេះ។
បុគ្គលិកដែលគ្មានលទ្ធផល
ទំនាក់ទំនង និងមនោសញ្ចេតនា ជាអ្វីដែលអាចឲ្យមេរបស់អ្នក ទុកឪកាសឲ្យពេលធ្វើខុសយូរៗម្តង។ តែបើការងារមិនដែលមានលទ្ធផលល្អប្រសើរ បានន័យថា
អ្នកជាបំណុលរបស់ក្រុមហ៊ុនហើយ។ ត្រូវព្យាយាមកែលំអឲ្យល្អប្រសើរ ពុំនោះទេ អ្នកអាចនឹងត្រូវមេចាត់បញ្ចូលក្នុងក្រុម “ទុកមិនចំណេញ
ដកចេញក៏មិនខាត”
មិនខាន៕