វិធីដើម្បីទទួលបានបទពិសោធន៍ខ្លះ មុនដាក់ការងារដំបូង
បច្ចុប្បន្ន ការរៀបចប់សញ្ញាបត្រធំ ហើយសឹមរកការងារធ្វើ ដោយគ្មានដឹងពីរបៀបរបបការងារគឺ សឹងតែហួសហើយ។ ការប្រកួតប្រជែងការងារកាន់តែខ្លាំង និងសម្បូរអ្នកមានសមត្ថភាព ដូចនេះអ្នកគួរត្រៀមខ្លួនទទួលយកបទពិសោធន៍ខ្លះៗដើម្បីពីរបៀបធ្វើការ មុននឹងដាក់ពាក្យរកការងារពេញម៉ោង។ ខាងក្រោមជាវិធី ៣ យ៉ាងដែលអាចជួយរកបទពិសោធន៍ឲ្យអ្នក សម្រាប់ឱកាសការងារល្អនាអនាគត។
ចូលរួមការងារស្ម័គ្រចិត្ត
ប្រសិនបើអ្នកកំពុងស្វែងរកអ្វីមួយដើម្បីបំពេញបទពិសោធន៏ការងាររបស់អ្នកនៅក្នុង CV អ្នកអាចចាប់ផ្តើមជាមួយនឹងការងារស្ម័គ្រចិត្ត
។ វាជាចំនុចវិជ្ជមានមួយដែលទាក់ទាញខ្លាំងនៅក្នុង CV របស់អ្នក ហើយវាក៏បង្ហាញថាអ្នកពិតជាមានឆន្ទៈក្នុងការរៀនអ្វីដែលថ្មីសម្រាប់ខ្លួនអ្នក
។ វាក៏បង្ហាញពីការតាំងចិត្តរបស់អ្នក ដើម្បីក្លាយជាបេក្ខជនដែលសកម្មម្នាក់ផងដែរ ។
ចុះធ្វើកម្មសិក្សា
ក្រៅពីការងារស្ម័គ្រចិត្ត
ការចុះកម្មសិក្សាក៏មានសារៈសំខាន់ដែលអ្នកត្រូវរួមបញ្ចូលនៅក្នុង CV ដែលអ្នកដាក់ពាក្យធ្វើការជាលើកដំបូង
។ ការចុះកម្មសិក្សាអាចជួយអ្នកអោយជួយអ្នកអោយក្លាយជាបុគ្គលិកម្នាក់ក្នុងក្រុមហ៊ុនមួយ
ដែលមានន័យថាវាជាការងារមួយដែលអ្នកអាចធ្វើ មុននឹងឈានទៅរកកិច្ចការធំៗជាបន្តបន្ទាប់ទៀត
។ ហើយការចុះកម្មសិក្សាមួយចំនួន ក៏ផ្តល់ប្រាប់កម្រៃដល់អ្នកដែរ ដូច្នេះហេតុអ្វីអ្នកមិនសាកល្បងធ្វើវា?
ចូលរួមសិក្ខាសាលានានា
ការចូលរួមសិក្ខាសាលា
ក៏ដូចជាវគ្គបណ្តុះបណ្តាលផ្សេងៗដែលបង្កើតឡើងដោយសាកលវិទ្យាល័យរសប់អ្នក រឺក៏ស្ថាប័នផ្សេង
។ ការចូលរួមបែបនេះបង្កើនចំនេះដឹងរបស់អ្នក ក៏ដូចជាអ្នកអាចទទួលបានបទពិសោធន៏ថ្មីៗផង។ ម្យ៉ាងទៀតអ្នកអាចកសាងបណ្តាញទំនាក់ទំនងរបស់អ្នកបានទៀតផង។
ដូច្នេះអ្នកអាចកត់ចូលគ្រប់ការចូលរួមរបស់អ្នកក្នុងពាក្យសុំការងាររបស់អ្នកបាន៕