ប្រភេទបុគ្គលិកដែលជាបំណុលសម្រាប់ក្រុមហ៊ុន

img

ក្រុមហ៊ុនត្រូវការបុគ្គលិកល្អដើម្បីការរីកចម្រើនជាលក្ខណៈស្ថាប័នបានកាន់តែលឿន និងអាចមានលទ្ធភាពផ្តល់ឲ្យបុគ្គលិកនូវការរីកចម្រើនជាលក្ខណៈបុគ្គលដូចគ្នា។ ផ្ទុយទៅវិញបុគ្គលិកដែលមិនដែលមានអ្វីប្រសើរផ្តល់ជូនក្រុមហ៊ុនក្រៅពីរឿងឈឺក្បាលម្តងជាពីរដងអាចប្រឈមនឹងការផុយស្រួលបាត់បង់ការងារខ្ពស់ទៅតាមនោះដែរ។

បុគ្គលិកដែលនៅតែមួយកន្លែងមិនព្រមរៀនអ្វីដែលថ្មី

មិនថាអ្នកធ្វើការក្នុងវិស័យណាទេ គឺតែងតែមានការផ្លាស់ប្តូរជារឿយៗ។ តួនាទីការងាររបស់អ្នកតែងតែមានការផ្លាស់ប្តូរ ហើយក្រុមហ៊ុនរបស់អ្នកអាចនឹងបញ្ចូលបច្ចេកវិទ្យានិងការបណ្តុះបណ្តាលនានា ដើម្បីតាមឲ្យទាន់នូវតម្រូវការទីផ្សារ។ បុគ្គលិកដែលមិនព្រមទទួលការផ្លាស់ប្តូរ​​គឺបង្ហាញចេញនូវ​​ការមិនទទួលយកការរីកចម្រើនដូច្នោះដែរ។ក្រុមហ៊ុនច្រើនកត់សម្គាល់លើបុគ្គលិកប្រភេទនេះ។

បុគ្គលិកដែលធ្វើការយឺតដូចអណ្តើក
ការធ្វើការយឺតមិនជាអ្វីបើជាការងារដែលថ្មី និងត្រូវការការស្រាវជ្រាវរៀនសូត្រនោះ។តែបើការងារដដែលធ្វើយូរខែហើយនៅតែមិនមានលទ្ធផលល្អប្រសើរ ថែមទាំងប្រើប្រាស់ពេលច្រើនទៀតនោះ នោះក៏បញ្ជាក់ពីភាពមិនរីកចម្រើនផ្តល់ជាផលចំណេញដល់ក្រុមហ៊ុននោះដែរ។

បុគ្គលិកមិនស្គាល់ខ្ពស់ទាប
ដើម្បីឲ្យអ្នកដឹកនាំ និងបុគ្គលិករួមអាជីពរបស់អ្នកល្អក្នុងក្រសែភ្នែកអ្នកដទៃ ក៏ត្រូវរាប់បញ្ចូលជាជំនាញមួយដែរ។ ការដែលធ្វើអោយអ្នកដឹកនាំរបស់អ្នកមើលទៅល្អក្នុងក្រសែភ្នែកអ្នកដទៃ គឺជាជំនាញទន់ម៉្យាងដែលគ្រប់និយោជក់ទាំងអស់ត្រូវការពីនិយោជិក ហើយវាក៏ជាការកំណត់នូវការសម្រេចរបស់និយោជក់ថា តើបុគ្គលិកណាដែលគួរទុក និងគួរដកចេញផងដែរ។

បន្ថែមពីលើនេះ បើអ្នកធ្វើអោយអ្នកដឹកនាំបាក់មុខ ព្រោះតែអ្នកទៅប្រជុំយឺតពេល ឬនិយាយពីភាពអវិជ្ជមានរបស់ក្រុមហ៊ុនទៅកាន់សាធារណជននោះ អ្នកក៏មិនគួររំពឹងថាថ្នាក់គ្រប់គ្រងនឹងទុកអ្នកដែរ។

បុគ្គលិកដែលពួកកែលេងនយោបាយ
ការងារនិងបញ្ហាថ្មីៗដែលត្រូវដោះស្រាយក្នុងក្រុមហ៊ុន​​វាច្រើនសមល្មមនឹងឲ្យបុគ្គលិក និងថ្នាក់ដឹកនាំឈឺក្បាលដោះស្រាយរួចទៅហើយបើបុគ្គលិកនៅបន្ថែមការលេងនយោបាយ ស៊ីអារម្មណ៍​​ បន្ថែមបន្ទុកទៀតនោះច្បាស់ជាកាន់តែយ៉ាប់យឺនការធ្វើនយោបាយដាក់មិត្តរួមការងារ ​​មិនធ្វើឲ្យអ្នកមើលទៅអស្ចារ្យជាងគេទេ។បើមេចាប់បានអ្នកប្រាកដជាមានបញ្ហាធំមិនខាន។ដូច្នេះគួរជៀសវាង​​ធ្វើជាបុគ្គលិកប្រភេទនេះ។

បុគ្គលិកដែលគ្មានលទ្ធផល

ទំនាក់ទំនង និងមនោសញ្ចេតនា ជាអ្វីដែលអាចឲ្យមេរបស់អ្នកទុកឪកាសឲ្យពេលធ្វើខុស​​យូរៗម្តង។តែបើការងារមិនដែលមានលទ្ធផលល្អប្រសើរបានន័យថា អ្នកជាបំណុលរបស់ក្រុមហ៊ុនហើយ។ត្រូវព្យាយាមកែលំអឲ្យល្អប្រសើរពុំនោះទេអ្នកអាចនឹងត្រូវមេចាត់បញ្ចូលក្នុងក្រុមទុកមិនចំណេញ ដកចេញក៏មិនខាតមិនខាន៕