វិធីដើម្បីទទួលបានបទពិសោធន៍ខ្លះ មុនដាក់ការងារដំបូង

img

បច្ចុប្បន្ន ការរៀបចប់សញ្ញាបត្រធំ ហើយសឹមរកការងារធ្វើដោយគ្មានដឹងពីរបៀបរបបការងារគឺ សឹងតែហួសហើយ។ការប្រកួតប្រជែង​​​​ការងារកាន់តែខ្លាំង និងសម្បូរអ្នកមានសមត្ថភាព ដូចនេះអ្នកគួរត្រៀមខ្លួនទទួលយកបទពិសោធន៍ខ្លះៗដើម្បីពីរបៀបធ្វើការមុននឹងដាក់ពាក្យរកការងារពេញម៉ោង។ខាងក្រោមជាវិធីយ៉ាងដែលអាចជួយរកបទពិសោធន៍ឲ្យអ្នកសម្រាប់ឱកាសការងារល្អនាអនាគត។

ចូលរួមការងារស្ម័គ្រចិត្ត

ប្រសិនបើអ្នកកំពុងស្វែងរកអ្វីមួយដើម្បីបំពេញបទពិសោធន៏ការងាររបស់អ្នកនៅក្នុង CV អ្នកអាចចាប់ផ្តើមជាមួយនឹងការងារស្ម័គ្រចិត្ត ។ វាជាចំនុចវិជ្ជមានមួយដែលទាក់ទាញខ្លាំងនៅក្នុង CV របស់អ្នក ហើយវាក៏បង្ហាញថាអ្នកពិតជាមានឆន្ទៈក្នុងការរៀនអ្វីដែលថ្មីសម្រាប់ខ្លួនអ្នក ។ វាក៏បង្ហាញពីការតាំងចិត្តរបស់អ្នក ដើម្បីក្លាយជាបេក្ខជនដែលសកម្មម្នាក់ផងដែរ ។

ចុះធ្វើកម្មសិក្សា

ក្រៅពីការងារស្ម័គ្រចិត្ត ការចុះកម្មសិក្សាក៏មានសារៈសំខាន់ដែលអ្នកត្រូវរួមបញ្ចូលនៅក្នុង CV ដែលអ្នកដាក់ពាក្យធ្វើការជាលើកដំបូង ។ ការចុះកម្មសិក្សាអាចជួយអ្នកអោយជួយអ្នកអោយក្លាយជាបុគ្គលិកម្នាក់ក្នុងក្រុមហ៊ុនមួយ ដែលមានន័យថាវាជាការងារមួយដែលអ្នកអាចធ្វើ មុននឹងឈានទៅរកកិច្ចការធំៗជាបន្តបន្ទាប់ទៀត ។ ហើយការចុះកម្មសិក្សាមួយចំនួន ក៏ផ្តល់ប្រាប់កម្រៃដល់អ្នកដែរ ដូច្នេះហេតុអ្វីអ្នកមិនសាកល្បងធ្វើវា?

ចូលរួមសិក្ខាសាលានានា

ការចូលរួមសិក្ខាសាលា ក៏ដូចជាវគ្គបណ្តុះបណ្តាលផ្សេងៗដែលបង្កើតឡើងដោយសាកលវិទ្យាល័យរសប់អ្នក រឺក៏ស្ថាប័នផ្សេង ។ ការចូលរួមបែបនេះបង្កើនចំនេះដឹងរបស់អ្នក ក៏ដូចជាអ្នកអាចទទួលបានបទពិសោធន៏ថ្មីៗផង។ ម្យ៉ាងទៀតអ្នកអាចកសាងបណ្តាញទំនាក់ទំនងរបស់អ្នកបានទៀតផង។ ដូច្នេះអ្នកអាចកត់ចូលគ្រប់ការចូលរួមរបស់អ្នកក្នុងពាក្យសុំការងាររបស់អ្នកបាន៕