វិធីបដិសេដការងារ ដើម្បីទុកផ្លូវក្រោយសម្រាប់ខ្លួនឯង
ក្នុងអាជីពការងារ ពេលខ្លះអ្នកអាចនឹងដើរដល់ដំណាក់កាលសម្រេចចិត្តដ៏លំបាកមួយដែលអ្នកត្រូវជ្រើសយកក្រុមហ៊ុនមួយ និងត្រូវបដិសេដសម្ភាសក្នុងក្រុមហ៊ុនមួយទៀត។ ប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពនេះ មានវិធីសាស្ត្រមួយចំនួនដែលអ្នកអាច និយាយបដិសេធគេហើយ នៅតែទុកឪកាសសម្រេចខ្លួនឯងនៅពេលក្រោយទៀត។
ផ្តល់ព័ត៌មានជាមុនយ៉ាងហោចមួយថ្ងៃ
ប្រសិនបើអ្នកពិជាចាំបាច់ច្រានចោលការណាត់សម្ភាសន៍មួយ
អ្នកត្រូវតែព្យាយាមផ្ដល់ពត៌មានទៅអោយគេទុកជាមុន ពីព្រោះខាងក្រុមហ៊ុន ឬអ្នកសម្ភាសន៍អាចនឹងរង់ចាំអ្នក
ក៏ដូចជាបានរៀបចំពេលវេលាសម្រាប់អ្នក។ ពេលដែលត្រឹមត្រូវក្នុងការ ប្រាប់ដំណឹងនោះគឺ មួយថ្ងៃមុន (២៤ម៉ោង) បើសិនជាអ្នកមានការយឺតយ៉ាវក្នុងការប្រាប់ដំណឹង
នោះគេអាចនឹងខកពេលជាមួយអ្នក និងអាចមានរូបភាពមិនល្អទៅលើវិជ្ជាជិវៈរបស់អ្នក។
ផ្តល់ដំណឹងតាមទូរសព្ទជាមុន
ដើម្បីផ្ដល់ព័ត៌មានអោយមានប្រសិទ្ធភាព
អ្នកគួរតែប្រើទូរស័ព្ទក្នុការទំនាក់ទំនងអោយបានទាន់ពេលវេលា ពីព្រោះបើអ្នកធ្វើការផ្ញើសារ
ឬក៏Email ពេលខ្លះគេអាចនឹងមិនបានឃើញទាន់ពេលវេលា។
មានតែសន្ទនាផ្ទាល់ទេ ដែលល្អ ហើយទាន់ពេលជាង។
បង្ហាញទំនួលខុសត្រូវតាមការសូមទោស
នៅពេលដែលអ្នករុញច្រានការសម្ភាសន៍ដែលគេបានរៀបចំទុកចំពោះអ្នក
ដើម្បីជាក្រមសីលធម៌អ្នកគួតតែធ្វើការសុំទោស មិនថាជាតិសាសន៍ណាមួយទេ តែងតែមានការសុំអធ្យាស្រ័យនៅពេលយើងបដិសេដការណាត់អ្វីមួយ។
ការសុំទោស មិនមែនជារឿងអាប់ឪនសម្រាប់អ្នកនោះទេ ផ្ទុយទៅវិញ វាបានបង្ហាញពីទំនួលខុសត្រូវរបស់អ្នកចំពោះបញ្ហារ។
ប្រាប់ហេតុផលដ៏សមស្រប
ជាមួយនឹងការបដិសេដ
ឬលុបចោលការសម្ភាសន៍ អ្នកគួរតែមានពន្យល់ពីហេតុផលរបស់អ្នកអោយបានច្បាស់លាស់ និងត្រឹមត្រូវមូយ បើទោះបីជាការពិត ឬយ៉ាងណា ការលើកយកហេតុផលល្អ
ដែលគេយល់ស្រប ពិតជាអាចរក្សាទំនាក់ទំនងរបស់អ្នក ជាមួយភាគីម្ខាងទៀត។ ប្រសិនបើ អ្នកពុំទាន់ទទួលបានឪកាសការងារទេ
អ្នកអាចសម្រួលលើកការសម្ភាសន៍ទៅពេលផ្សេងទៀតបាន។
ត្រូវចាំថា ទំនាក់ទំនងការងារពិតជាសំខាន់ ថាមិនត្រូវថ្ងៃក្រោយអ្នកអាចនឹងដើរជួបគ្នាម្តងទៀត ដូច្នេះត្រូវចេះរក្សាទំនាក់ទំនងល្អសម្រាប់ថ្ងៃខាងមុខ៕