ឥរិយាបថដឹកនាំ ដែលប្រឈមនឹងបុគ្គលិកល្អដាក់ពាក្យលាឈប់

img

ជាអ្នកដឹកនាំជាការងារដែលពិបាក ព្រោះត្រូវធ្វើជាគំរូគេផងនិងត្រូវបំពេញការងារដ៏សំខាន់របស់ខ្លួនថែមទៀត។កុំច្រឡំថាឋានៈតួនាទីរបស់អ្នកធំនឹងធ្វើឲ្យគេគោរពដើរតាមព្រោះមានកក្តារួមផ្សំជាច្រើនទៀតដែលអ្នកត្រូវធ្វើ។បើដឹកនាំមិនបានល្អអ្នកអាចនឹងសល់តែបុគ្គលិកបំណុល ខណៈបុគ្គលិកល្អដាក់ពាក្យឈប់រពុយធ្វើឲ្យលទ្ធផលការងារដាំក្បាលចុះ។

គ្មានគោលការណ៍ច្បាស់លាស់

ក្រុមហ៊ុនត្រូវតែមានច្បាប់ និង គោលការណ៏ច្បាស់លាស់ត្រឹមត្រូវសម្រាប់បុគ្គលិក និងក្រុមហ៊ុនទាំងមូល ។ ដោយឡែកប្រសិនបើក្រុមហ៊ុនបង្កើតច្បាប់បង្កើតច្បាប់មកដើម្បីតែរឹតក ឬបង្ខាំងសិទ្ធិសេរីតាមការនឹកឃើញនោះគ្មាននរណាដែលចង់នៅកន្លែងនោះយូរដែរ។

លម្អៀង និងត្រចៀកសសា្តប់បុគ្គលិកពូកែអែបអប

បុគ្គលិកដែលបំពេញការងារបានល្អ ហើយទទួលបានផលប្រយោជន៏ដល់ក្រុមហ៊ុន ពួកគាត់ពិតជាចង់ទទួលបានការសសើរ និង ការលើកទឹកចិត្តពីអ្នកដឹកនាំក៏ដូចជាក្រុមហ៊ុនរបស់ខ្លួន ។ប្រសិនបើក្រុមហ៊ុនមិនបានយកចិត្តទុកដាក់ហើយគិតតែស្តាប់បុគ្គលិកដែលពូកែសម្តែងខាងមុខមិនយូរមិនឆាប់បុគ្គលិកដែលមានស្នាដៃនឹងរកកន្លែងដែលគេគិតថាអាចផ្តល់តម្លៃចំពោះសមិទ្ធផលរបស់ខ្លួន។

ចេះបង្កើតបរិយាកាសរីករាយជាក្រុម

ជួនកាលអ្នកដឹកនាំគួរតែបង្កើតអោយមាននូវបរិយាកាសជួបជុំរីករាយរវាងក្រុមការងារ ព្រោះអាចឲ្យក្រុមការងារស្និទ្ធិស្នាល និងរឹតចំណងមិត្តភាពបានកាន់តែប្រសើរ។ ​​ពេលម៉ោងការងារត្រូវម៉ឹងម៉ាត់ តែបើធ្វើការបានលទ្ធផលក៏គួរមានការលើកទឹកចិត្តជួបជុំឲ្យបុគ្គលិកក្រោមមានពេលវេលាសប្បាយៗខ្លះដែរ។

មិនផ្តល់ឱកាសអភិវឌ្ឍខ្លួន

ក្រុមហ៊ុនគួរតែផ្តល់ឱកាសដល់បុគ្គលិកគ្រប់គ្នាដើម្បីឲ្យពួកគេអាចស្ទាបស្ទង់ពីសមត្ថភាពផ្ទាល់ខ្លួន។ គួរបង្កើតវគ្គបណ្តុះបណ្តាលសម្រាប់បុគ្គលិកដែលមិនទាន់មានសមត្ថភាពការងារពេញលេញ និងបញ្ជូនបុគ្គលិកដែលមានសមត្ថភាព​​រៀនអ្វីដែលថ្មីដើម្បីឡើងមកជំនួសមុខមាត់ ឲ្យអ្នកអាចធ្វើការបានកាន់តែមានប្រសិទ្ធភាព។ប្រសិនបើអ្នករារាំងខ្លាំងបុគ្គលិកចេះជាង ឡើងមកកាន់តំណែងខ្លួន ឬមិនមានការអភិវឌ្ឍដល់ពួកគេទាល់តែសោះការងាររបស់ក៏មិនទៅមុខលឿនអាចប្រឈមនឹងការដើរចេញពីសំណាក់បុគ្គលិកល្អៗថែមទៀត៕