៤យ៉ាង ដែលធ្វើឲ្យអ្នកទទួលជោគជ័យឆាប់រហ័ស
មនុស្សរីកចម្រើនរហ័ស ច្រើនបង្ហាញចេញនូវគំនិតវិជ្ជមាន និងភាពស្វាហាប់នៅស្ទើរគ្រប់សកម្មភាព។ តែមិនមានន័យថា ពួកគេ មិនដែលជួបរឿងហ្មងសៅ ឬភាពខកចិត្តនោះទេ។ ផ្ទុយទៅវិញ មានរឿងមួយចំនួនដែលពួកគេធ្វើ ដែលកាន់តែជំរុញឲ្យពួកគេ ទៅមុខបានកាន់លឿនជាងមនុស្សធម្មតា។
បង្កើតភាពរីករាយដោយខ្លួនឯង ជាជាងរំពឹងពីអ្នកដទៃ
ប្រសិនបើភាពរីករាយ រឺក៏ការពេញចិត្តរបស់អ្នកកើតឡើងដោយសារតែអ្នកកំពុងតែប្រៀបធៀបខ្លួនអ្នកទៅនឹងអ្នកដ៏ទៃ
នោះអ្នកលែងជាម្ចាស់នៃសេចក្តីសុខរបស់អ្នកនោះទេ ។អ្នកត្រូវតែមានភាពរីករាយ និង ពេញចិត្តទៅលើអ្វីដែលអ្នកមាន
និង អ្វីដែលអ្នកកំពុងធ្វើ ។ ការពិតទាំងអស់គឺស្ថិតនៅលើខ្លួនអ្នកផ្ទាល់ មិនមែនលើមាត់របស់អ្នកដទៃ
ដូច្នេះអ្នកមិនគួរចំនាយពេលទៅគិតពីគំនិតអ្នកដ៏ទៃដែលគិតមកលើអ្នកនោះទេ ។
មិនរស់ក្នុងអតីតកាល តែចាត់ទុកជាមេរៀន
ការបរាជ័យធ្វើអោយអ្នកបាត់បង់ទំនុកចិត្តលើខ្លួនឯង
ហើយគិតថាខ្លួនឯងនឹងមិនអាចទទួលបានជោគជ័យនាពេលបច្ចុប្បន្ន និង ពេលខាងមុខទៀត ។ ការបរាជ័យទាំងនោះអាចបណ្តាលមកពីការងារទាំងនោះជាការងារដែលមិនងាយស្រួល
ហើយមានការប្រថុយប្រថានខ្ពស់ផងដែរ ។ អ្នកមិនគួរមានការបាក់ទឹកចិត្ត និង បញ្ឈប់ការតស៊ូ
ខិតខំប្រឹងប្រែងរបស់អ្នកដោយសារតែការបរាជ័យដែលកន្លងទៅរបស់អ្នកឡើយ ។ អ្នកត្រូវតែទាញយកបទពិសោធន៏ពីវា
ហើយបង្កើនសមត្ថភាពរបស់អ្នក ដើម្បីភាពជោគជ័យនាពេកអនាគត ។
ដើរចេញពីមនុស្សអវិជ្ជមាន
ជាទូទៅមនុស្សទាំងនោះតែងមានបញ្ហានៅជាប់ខ្លួន ហើយមិនបានស្វែងរកដំណោះស្រាយនោះទេ ពួកគេបែជាបង្កើតកម្មវិធីសប្បាយៗដើម្បីកាត់បន្ថយភាពស្មុកស្មាញរបស់ពួកគេទៅវិញ ។ អ្នកមិនគួរអង្គុយស្តាប់ការត្អូញត្អែររបស់ពួកគេនោះទេ អ្នកអាចនឹងជួយ រឺផ្តល់ជាយោបល់ក្នុងការសោះស្រាយបញ្ហារបស់ពួកគេ ប៉ុន្តែប្រសិនបើពួកគេជាប្រភេទមនុស្សដែលពិបាកក្នុងការផ្តល់យោបល់ អ្នកក៏មិនគួរចំនាយពេលរបស់អ្នកជាមួយពួកគេដែរ ។
ចេះអត់ឱន និងលើកលែង
អារម្មណ៏មិនល្អដែលកើតឡើងពីការខឹងគុំគួនអ្នកដ៏ទៃ
ពិតជាធ្វើអោយអ្នកតានតឹង និង ស្មុកស្មាញខ្លាំងណាស់ ។ អ្នកគួរតែបំភ្លេច រឿងរ៉ាវដែលមិនល្អទាំងអស់
ដើម្បីកុំអោយអ្នកខាតពេលពេលវេលា និង ធ្វើអោយអ្នកមានអារម្មណ៏មិនល្អទៀតផង ។ វាជាកត្តាមួយដែលធ្វើអោយអ្នកបំពេញការងាររបស់អ្នកមិនសូវបានរលូន និង មានលទ្ធផលល្អនោះទេ
។ ប្រសិនបើអ្នកលះបង់ភាពគុំគួននេះបានវាមិនត្រឹមតែអោយអ្នកមានអារម្មណ៏ល្អនោះទេ
ប៉ុន្តែវាក៏ជួយដល់សុខភាពរបស់អ្នកបានផងដែរ៕