ឥរិយាបថដឹកនាំ ដែលប្រឈមនឹងបុគ្គលិកល្អដាក់ពាក្យលាឈប់
ជាអ្នកដឹកនាំ ជាការងារដែលពិបាក ព្រោះត្រូវធ្វើជាគំរូគេផង និងត្រូវបំពេញការងារដ៏សំខាន់របស់ខ្លួនថែមទៀត។ កុំច្រឡំថា ឋានៈតួនាទីរបស់អ្នកធំនឹងធ្វើឲ្យគេគោរព ដើរតាម ព្រោះមានកក្តារួមផ្សំជាច្រើនទៀតដែលអ្នកត្រូវធ្វើ។ បើដឹកនាំមិនបានល្អ អ្នកអាចនឹងសល់តែបុគ្គលិកបំណុល ខណៈបុគ្គលិកល្អដាក់ពាក្យឈប់រពុយធ្វើឲ្យលទ្ធផលការងារដាំក្បាលចុះ។
គ្មានគោលការណ៍ច្បាស់លាស់
ក្រុមហ៊ុនត្រូវតែមានច្បាប់
និង គោលការណ៏ច្បាស់លាស់ត្រឹមត្រូវសម្រាប់បុគ្គលិក និង ក្រុមហ៊ុនទាំងមូល ។ ដោយឡែកប្រសិនបើក្រុមហ៊ុនបង្កើតច្បាប់បង្កើតច្បាប់មកដើម្បីតែរឹតក ឬបង្ខាំងសិទ្ធិសេរីតាមការនឹកឃើញ នោះគ្មាននរណាដែលចង់នៅកន្លែងនោះយូរដែរ។
លម្អៀង និងត្រចៀកសសា្តប់បុគ្គលិកពូកែអែបអប
បុគ្គលិកដែលបំពេញការងារបានល្អ
ហើយទទួលបានផលប្រយោជន៏ដល់ក្រុមហ៊ុន ពួកគាត់ពិតជាចង់ទទួលបានការសសើរ និង ការលើកទឹកចិត្តពីអ្នកដឹកនាំក៏ដូចជាក្រុមហ៊ុនរបស់ខ្លួន
។ ប្រសិនបើក្រុមហ៊ុនមិនបានយកចិត្តទុកដាក់ហើយគិតតែស្តាប់បុគ្គលិកដែលពូកែសម្តែងខាងមុខ មិនយូរមិនឆាប់បុគ្គលិកដែលមានស្នាដៃនឹងរកកន្លែងដែលគេគិតថា អាចផ្តល់តម្លៃចំពោះសមិទ្ធផលរបស់ខ្លួន។
ចេះបង្កើតបរិយាកាសរីករាយជាក្រុម
ជួនកាលអ្នកដឹកនាំគួរតែបង្កើតអោយមាននូវបរិយាកាសជួបជុំរីករាយរវាងក្រុមការងារ ព្រោះអាចឲ្យក្រុមការងារស្និទ្ធិស្នាល និងរឹតចំណងមិត្តភាពបានកាន់តែប្រសើរ។ ពេលម៉ោងការងារត្រូវម៉ឹងម៉ាត់ តែបើធ្វើការបានលទ្ធផលក៏គួរមានការលើកទឹកចិត្ត ឬជួបជុំឲ្យបុគ្គលិកក្រោមមានពេលវេលាសប្បាយៗខ្លះដែរ។
មិនផ្តល់ឱកាសអភិវឌ្ឍខ្លួន
ក្រុមហ៊ុនគួរតែផ្តល់ឱកាសដល់បុគ្គលិកគ្រប់គ្នាដើម្បីឲ្យពួកគេអាចស្ទាបស្ទង់ពីសមត្ថភាពផ្ទាល់ខ្លួន។
គួរបង្កើតវគ្គបណ្តុះបណ្តាលសម្រាប់បុគ្គលិកដែលមិនទាន់មានសមត្ថភាពការងារពេញលេញ និងបញ្ជូនបុគ្គលិកដែលមានសមត្ថភាពរៀនអ្វីដែលថ្មីដើម្បីឡើងមកជំនួសមុខមាត់ ឲ្យអ្នកអាចធ្វើការបានកាន់តែមានប្រសិទ្ធភាព។ ប្រសិនបើអ្នករារាំងខ្លាំងបុគ្គលិកចេះជាង ឡើងមកកាន់តំណែងខ្លួន ឬមិនមានការអភិវឌ្ឍដល់ពួកគេទាល់តែសោះ ការងាររបស់ក៏មិនទៅមុខលឿន ឬអាចប្រឈមនឹងការដើរចេញពីសំណាក់បុគ្គលិកល្អៗថែមទៀត៕